ចិត្តល្អណាស់! ជប៉ុន គ្រោងផ្ដល់ជំនួយមនុស្សធម៌បន្ថែមចំនួន ១០០លានដុល្លារ សម្រាប់វិបត្តិអ៊ុយក្រែន
សេដ្ឋកិច្ច March 24, 2022 Khmernote

នាយករដ្ឋមន្រ្តីជប៉ុន Kishida Fumio គ្រោងផ្ដល់ជំនួយមនុស្សធម៌បន្ថែមចំនួន ១០០លានដុល្លារ សម្រាប់វិបត្តិអ៊ុយក្រែន។ សារព័ត៌មាន NHK បានឱ្យដឹងថា លោក Kishida ទំនងជានឹងប្រកាសជំនួយថ្មីនៅក្នុងកិច្ចប្រជុំបន្ទាន់នៃក្រុមប្រទេសទាំងប្រាំពីរ ដែលនឹងប្រារព្ធឡើងនៅប្រទេសបែលហ្ស៊ិកនៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

ក្រៅពីជំនួយ ការរៀបចំក៏កំពុងត្រូវបានធ្វើឡើងផងដែរ ដើម្បីបង្កើនប្រាក់កម្ចីទ្វេដងនៃប្រាក់យ៉េនដែលមានតម្លៃ ១០០លានដុល្លារដែលលោក Kishida បានផ្តល់ពីពេលមុនដល់អ៊ុយក្រែនដល់ប្រហែល ២០០លានដុល្លារ។ លើសពីនេះ នាយក​រដ្ឋមន្ត្រី​ក៏​គ្រោង​នឹង​ប្រកាស​ផ្តល់​វិភាគទាន​ដល់​បុគ្គលិក​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​ផង​ដែរ។

គួរបញ្ជាក់ថា មុននេះរដ្ឋាភិបាលជប៉ុនបានសន្យាផ្តល់ជំនួយមនុស្សធម៌ចំនួន ១០០លានដុល្លារសម្រាប់អ៊ុយក្រែន និងប្រទេសជិតខាងដែលបានទទួលយកអ៊ុយក្រែនដែលជម្លៀសខ្លួន។ ហើយបូកសរុបទាំងជំនួយបន្ថែមជំនួយ​បន្ថែម​ក្រោយនេះ ទឹកប្រាក់​សរុប​ទាំងអស់នឹងឡើងដល់​ ២០០​លាន​ដុល្លារ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk