យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា តម្លៃប្រេងបានកើនឡើងប្រហែល ៣% នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ម្សិលមិញនវ បន្ទាប់ពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយថា ទីផ្សារប្រេងអាចបាត់បង់ ៣លានបារ៉ែលក្នុងមួយថ្ងៃ (bpd) នៃផលិតផលឆៅ និងចម្រាញ់របស់រុស្ស៊ីចាប់ពីខែមេសា។
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយ នៅក្នុងរបាយការណ៍មួយកាលពីថ្ងៃពុធថា ការបាត់បង់ការផ្គត់ផ្គង់នឹងមានច្រើនជាងការរំពឹងទុកនៃការធ្លាក់ចុះនៃតម្រូវការ ១លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ដោយសារតម្លៃប្រេងឥន្ធនៈកើនឡើង។ តម្លៃប្រេងឆៅនាពេលអនាគតរបស់ Benchmark Brent បានកើនឡើង ៣ដុល្លារអាមេរិក ឬ ៣.១ ភាគរយដល់ ១០១.០៩ ដុល្លារក្នុងមួយបារ៉ែលត្រឹមម៉ោង ៨ និង ៤៤នាទីព្រឹក (GMT) បន្ទាប់ពីបានធ្លាក់ចុះសម្រាប់វគ្គជួញដូរបីដងជាប់ៗគ្នា។
ដោយឡែក ប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានកើនឡើង ២.៨ ដុល្លារ ឬ ៣% ដល់ ៩៧.៨៤ ដុល្លារក្នុងមួយបារ៉ែល។ គួររម្លឹកថា តម្លៃប្រេងទាំងពីរប្រភេទខាងលើបានធ្លាក់ចុះទាបកាលពីថ្ងៃមុន បន្ទាប់ពីមានការកើនឡើងដែលមិននឹកស្មានដនៃស្តុកប្រេងឆៅរបស់អាមេរិក និងសញ្ញានៃការរីកចម្រើនក្នុងកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន៕


អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


