មិននៅស្ងៀមទេ! ប្រធានាធិបតីអាមេរិក ចុះហត្ថលេខាផ្ដល់ជំនួយជាង ១៣ពាន់លានដុល្លារដល់អ៊ុយក្រែន
សេដ្ឋកិច្ច March 16, 2022 Khmernote

ប្រធានាធិបតីអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើច្បាប់ផ្ដល់មូលនិធិទៅក្នុងច្បាប់ដែលរួមបញ្ចូលទាំងជំនួយសង្គ្រោះបន្ទាន់ចំនួន ១៣.៦ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ចំពេលមានការឈ្លានពានរបស់ប្រទេសរុស្ស៊ី។ លោក Biden បានចុះហត្ថលេខាលើច្បាប់នេះ កាលពីថ្ងៃអង្គារ។

ក្នុងកញ្ចប់ថវិកានេះ ទឹកប្រាក់ ៣.៥​ពាន់​លាន​ដុល្លារ ​នឹងត្រូវចំណាយដើម្បី​ផ្តល់​អាវុធ​និង​ជំនួយ​ផ្នែក​ការពារ​ផ្សេងទៀត​សម្រាប់​អ៊ុយក្រែន ហើយ ៣ពាន់លានដុល្លារ ចំណាយដើម្បីដាក់ពង្រាយទាហានអាមេរិកទៅកាន់ប្រទេសជុំវិញអ៊ុយក្រែន និងប្រហែល ៤ពាន់លានដុល្លារសម្រាប់ជំនួយមនុស្សធម៌ ដូចជាអាហារ និងថ្នាំពេទ្យ។

លោកប្រធានាធិបតីបាននិយាយថា “យើងកំពុងផ្លាស់ប្តូរជាបន្ទាន់ ដើម្បីបង្កើនការគាំទ្រដល់ប្រជាជនអ៊ុយក្រែនដ៏ក្លាហាន នៅពេលដែលពួកគេការពារប្រទេសរបស់ពួកគេ”។ គួរឱ្យដឹងថា រដ្ឋបាលលោក Biden បានសន្យាផ្តល់ជំនួយយោធាចំនួន ១.២ ពាន់លានដុល្លារ ដល់អ៊ុយក្រែនរួចហើយកាលពីឆ្នាំមុន៕

អត្ថបទ៖ លីនី
ប្រភព៖​ nhk