រដ្ឋាភិបាលវៀតណាម គ្រោងកាត់បន្ថយពន្ធលើប្រេងសាំង ខណៈសាំងនៅវៀតណាមថ្លៃជាងនៅកម្ពុជា និងប្រទេស ៣ទៀត
សេដ្ឋកិច្ច March 15, 2022 Khmernote

រដ្ឋាភិបាលវៀតណាម បានស្វែងរកការយល់ព្រមពីសមាជិកសភានាថ្ងៃច័ន្ទកន្លងទៅនេះ ដើម្បីកាត់បន្ថយពន្ធបរិស្ថានលើប្រេងសាំងពាក់កណ្តាល ចំពេលតម្លៃកើនឡើង។ សំណើរបស់ក្រសួងហិរញ្ញវត្ថុដើម្បីកាត់បន្ថយពន្ធបច្ចុប្បន្នចំនួន ៤,០០០ ដុង (០.១៧ ដុល្លារ) សម្រាប់ឆ្នាំនេះ នឹងត្រូវបានពិនិត្យដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ហើយប្រសិនបើត្រូវបានអនុម័តនឹងចូលជាធរមាននៅថ្ងៃទី០១ ខែមេសា។

ជាមួយគ្នានេះ សំណើនេះ នឹងកាត់បន្ថយតម្លៃសាំងប្រហែល ៧.៤% ហើយរដ្ឋាភិបាលក៏គ្រោងកាត់បន្ថយសម្រាប់ប្រេងម៉ាស៊ូត និងប្រេងរំអិលផងដែរ។

គួរបញ្ជាក់ថា តម្លៃប្រេងសាំងនៅប្រទេសវៀតណាមរួមបញ្ចូលលើសពី ៤០% នៅក្នុងពន្ធប្រើប្រាស់ពិសេសរួមមាន ពន្ធនាំចូល ពន្ធលើតម្លៃបន្ថែម និងពន្ធបរិស្ថាន និងថ្លៃសេវា។ ទន្ទឹមនឹងនេះនៅអាស៊ីអាគ្នេយ៍ ប្រេងសាំងនៅវៀតណាមមានតម្លៃថ្លៃជាងនៅកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន នេះបើយោងតាមហាងឆេងតម្លៃប្រេងសាំងនៅក្នុងប្រទេស៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress