ដំណឹងរីករាយ! រដ្ឋាភិបាល សម្រេចពន្យារពេលប្រមូលពន្ធចំណេញលើមូលធនរយៈពេល ២ឆ្នាំទៀត
សេដ្ឋកិច្ច
March 9, 2022
Khmernote
យោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានពន្ធដារមុននេះបន្តិចបានឱ្យដឹងថា រដ្ឋាភិបាលសម្រេចពន្យារពេលប្រមូលពន្ធចំណេញលើមូលធនរយៈពេល ២ឆ្នាំទៀត។ បើតាមសេចក្ដីជូនដំណឹងដែលចេញផ្សាយអគ្គនាយកដ្ឋានពន្ធដារនារសៀលថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២២ នេះ ការអនុវត្តពន្ធចំណេញលើមូលធន រយៈពេល ២ឆ្នាំនេះ គឺកំណត់យកចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទនៃការអនុវត្តពន្ធនេះ។
សេចក្ដីជូនដំណឹងបានបញ្ជាក់ផងដែរថា ការអនុវត្តពន្ធចំណេញលើមូលធននេះ គឺក្នុងគោលបំណងចូលរួមអនុវត្ត “ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣” របស់រាជរដ្ឋាភិបាល ដើម្បីជំរុញការវិនិយោគ។ ដូច្នេះសូមសាធារណជន និងអ្នកជាប់ពន្ធទាំងអស់ ជ្រាបជាព័ត៌មាន៕

អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


