កាន់តែក្ដៅ! ជប៉ុន ដាក់ទណ្ឌកម្មទៅលើពាណិជ្ជករ និងមន្រ្តីរុស្ស៊ីចំនួន ២០នាក់បន្ថែមទៀត
សេដ្ឋកិច្ច March 9, 2022 Khmernote

ជប៉ុន​បាន​ដាក់​ទណ្ឌកម្ម​លើ​ជនជាតិ​រុស្សី​ ២០​នាក់​បន្ថែម​ទៀត រួម​ទាំង​ពាណិជ្ជករ និង​មន្ត្រី​ដោយសារ​ស្ថានការណ៍​ជុំវិញ​អ៊ុយក្រែន និង​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី នេះ​បើ​យោង​តាម​បញ្ជី​ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ក្រសួង​ការ​បរទេស​ជប៉ុន​កាល​ពី​ថ្ងៃ​អង្គារ។

បញ្ជីនេះរួមមានអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov អនុប្រធានទីមួយនៃរដ្ឋបាលប្រធានាធិបតីលោក Sergey Kiriyenko អនុប្រធានរដ្ឋបាលប្រធានាធិបតីលោក Dmitry Kozak និងជាប្រធាន Chechnya Ramzan Kadyrov ។ បញ្ជីនេះក៏រួមបញ្ចូលពាណិជ្ជកររុស្ស៊ី រួមទាំងបងប្អូន Rotenberg, Gennady Timchenko និង Alisher Usmanov ។

មិនតែប៉ុណ្ណោះទណ្ឌកម្ម​ក៏​ប៉ះពាល់​ដល់​ស្ថាប័ន​ពីរ​ដែរ​ គឺ​ទីភ្នាក់ងារ​ស្រាវជ្រាវ​អ៉ីនធឺណិត និង​ក្រុមហ៊ុន​យោធា​ឯកជន Wagner។ លើសពីនេះ ប្រទេសជប៉ុនបានចេញផ្សាយបញ្ជីទណ្ឌកម្មបន្ថែមលើប្រទេសបេឡារុស្ស ដែលរួមមានបុគ្គលចំនួន 12 និងក្រុមហ៊ុន និងអង្គការបេឡារុស្សចំនួន ១០៕

អត្ថបទ៖ លីនី
ប្រភព៖ tass