ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៣ មីនា) ថា អ៊ុយក្រែននឹងបង្ហាញផែនការសម្រាប់ NFTs ដើម្បីគាំទ្រដល់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដែលជាវិធានការចុងក្រោយបំផុតនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុង Kyiv ក្នុងការប្រមូលមូលនិធិនៅក្នុង សម្បត្តិគ្រីបតូ (crypto assets) បន្ទាប់ពីប្រទេសរុស្ស៊ីបានលុកលុយប្រទេសកាលពីសប្តាហ៍មុន។
(NFTs) ឬ Non-fungible tokens ជាប្រភេទនៃទ្រព្យសម្បត្តិគ្រីបតូ ដែលតំណាងឱ្យឯកសារឌីជីថល ដូចជារូបភាព វីដេអូ ឬអត្ថបទ។ (NFTs) បានល្បីសុះសាយនៅឆ្នាំ២០២១ ដោយបង្កើតបាន ២៥ពាន់លានដុល្លារនៃបរិមាណលក់។ លោក Mykhailo Fedorov បាននិយាយនៅក្នុង tweet ថា “យើងនឹងបញ្ចេញ NFTs ដើម្បីគាំទ្រដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ ខណៈជារៀងរាល់ថ្ងៃមានមនុស្សកាន់តែច្រើនឡើងដែលមានឆន្ទៈក្នុងការជួយអ៊ុយក្រែនដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពាននេះ “។
គួរបញ្ជាក់ផងដែរថា អ៊ុយក្រែនកាលពីសប្តាហ៍មុនបានបង្ហោះការអំពាវនាវនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ការបរិច្ចាគជា bitcoin និងនិមិត្តសញ្ញាឌីជីថលផ្សេងទៀតដើម្បីគាំទ្រប្រទេស។ យោងតាមអ្នកស្រាវជ្រាវ blockchain Elliptic បានឱ្យដឹងថា គិតត្រឹមថ្ងៃពុធ វាបានបង្កើនតម្លៃគ្រីបតូដែលមានតម្លៃជិត ៤៣លានដុល្លារអាមេរិកក្នុងការបរិច្ចាគជិត ៦៧,០០០៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


