អ៊ុយក្រែន សុខចិត្តចេញ​លក់មូលបត្របំណុល​សង្គ្រាម ដើម្បីរកប្រាក់ ២៧០លានដុល្លារ គាំទ្រ​វិស័យ​យោធា ខណៈ​ក្បួន​រថយន្ត​រុស្ស៊ី​ដ៏ធំ​បិទ​នៅ​ក្រុង​គៀវ
សេដ្ឋកិច្ច March 3, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន businessinsider បានឱ្យដឹងថា អ៊ុយក្រែន​បាន​ងាក​ទៅ​រក​ហិរញ្ញវត្ថុ​បែប​ប្រពៃណី​ដោយ​ការ​ចេញ​មូលបត្របំណុល​សង្គ្រាម​ ដើម្បី​ឱ្យ​ប្រទេស​អឺរ៉ុប​ខាង​កើត​ជួយផ្តល់​មូលនិធិ​ការពារ​ខ្លួន​ប្រឆាំង​នឹង​លោក Vladimir Putin ខណៈ​កម្លាំង​រុស្ស៊ី​កាន់​តែ​ច្រើន​កៀក​នឹង​ក្រុង Kyiv។

នៅក្នុងការបង្ហោះ LinkedIn ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា ខ្លួនបានដាក់លក់មូលបត្របំណុលយោធាដែលមានតម្លៃ ប្រមាណ ២៧០លានដុល្លារ។ ប្រាក់ចំណូលដែលបានមកពីការលក់នេះបើយោងតាម ​​tweet ពីក្រសួង “នឹងត្រូវបានប្រើដើម្បីបំពេញតម្រូវការរបស់កងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែន និងដើម្បីធានាការផ្តល់ដោយគ្មានការរំខាននៃតម្រូវការហិរញ្ញវត្ថុរបស់រដ្ឋនៅក្រោមសង្រ្គាម” ។

ការលក់បំណុល បានកើតឡើងនៅពេលដែលក្បួនរថយន្តយោធាប្រវែង ៤០ម៉ាយត្រូវបានគេប្រទះឃើញនៅជិតទីក្រុង Kyiv ខណៈដែលកងកម្លាំងរបស់លោក ពូទីន បានបាញ់ផ្លោងទៅលើរដ្ឋធានីអ៊ុយក្រែន និងកន្លែងផ្សេងទៀតរួមទាំងទីក្រុងធំៗ។

គួរឱ្យដឹងថា ការចេញលក់​មូលបត្របំណុល​សង្គ្រាមគឺជាទង្វើមួយក្នុងចំណោមសកម្មភាពជាច្រើន ដែលអ៊ុយក្រែនបានធ្វើ ដើម្បីផ្តល់មូលនិធិការពារខ្លួនប្រឆាំងនឹងរុស្ស៊ី ដែលបានបើកការឈ្លានពានពេញលក្ខណៈរបស់ខ្លួនកាលពីសប្តាហ៍មុន។ ប្រទេសនេះបានរៃអង្គាសប្រាក់បាន ២៤.១ លានដុល្លារជា bitcoin និង ether ក្នុងចំណោមរូបិយប័ណ្ណគ្រីបតូ និងទ្រព្យសម្បត្តិឌីជីថលផ្សេងទៀត បន្ទាប់ពីគណនី Twitter ផ្លូវការរបស់ខ្លួនបានបង្ហោះអាសយដ្ឋានកាបូបឌីជីថលដែលមនុស្សអាចបរិច្ចាគ។ លើសពីនេះធនាគារកណ្តាលរបស់ប្រទេសនេះ​ ក៏បានបង្កើតគណនីពិសេសមួយសម្រាប់ប្រជាជនជុំវិញពិភពលោកក្នុងការបរិច្ចាគមូលនិធិដើម្បីជួយដល់យោធា៕

អត្ថបទ៖ លីនី
ប្រភព៖ businessinsider