ប្រទេសចិនបានបន្តការនាំចូលផ្លែឈើស្រស់ រួមទាំងផ្លែស្រកានាគ តាមរយៈច្រកព្រំដែន Hekou-Kim Thanh ដែលជាប់ខេត្ត Yunnan របស់ចិន និងខេត្ត Lao Cai របស់វៀតណាម។ ការបើកឱ្យនាំចូលឡើងវិញនេះ បន្ទាប់ពីប្រទេសចិន បញ្ឈប់ការនាំចូលនៅពាក់កណ្តាលខែកក្កដា បន្ទាប់ពីខេត្ត បានរកឃើញមេរោគកូរ៉ូណាថ្មីនៅលើកញ្ចប់ និងរថយន្តដឹកផ្លែស្រកានាគពីប្រទេសវៀតណាម។
យ៉ាងណាមិញ ការបន្តការបោសសម្អាតរបស់គយសម្រាប់ផ្លែឈើស្រស់ និងទំនិញក្លាសេតាមច្រកព្រំដែន Hekou-Kim Thanh នឹងជួយកាត់បន្ថយការកកស្ទះនាពេលបច្ចុប្បន្ននៅច្រកព្រំដែនក្នុងខេត្ត Lang Son និង Quang Ninh។ ប៉ុន្តែការបោសសម្អាតគយសម្រាប់ផ្លែស្រកានាគនៅតែមិនទាន់បានបន្តឡើងវិញនៅច្រកព្រំដែន Huu Nghi និង Tan Thanh ក្នុងក្រុង Lang Son។
ទោះបីជាយ៉ាងណាក្ដី ល្បឿននៃការបោសសម្អាតគយនៅច្រកទ្វារព្រំដែន Hekou-Kim Thanh ត្រូវបានគេប៉ាន់ស្មានថា នឹងមិនវិលមករកសភាពដើមវិញក្នុងពេលឆាប់ៗនេះទេ ដោយសារស្ថានការណ៍ កូវីដ-១៩ ដ៏ស្មុគស្មាញ និងកង្វះបុគ្គលិក ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន-វៀតណាមកាន់តែខិតជិតមកដល់។ គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃពុធនេះ រថយន្តចំនួន ១,៧២១ គ្រឿងដែលដឹក ទំនិញវៀតណាមភាគច្រើនជាផ្លែឈើស្រស់ ត្រូវបានជាប់គាំងនៅច្រកព្រំដែនក្នុងទីក្រុង Lang Son ចំនួននេះថយចុះពីរភាគបី បើធៀបនឹងចំនួនដើមខែធ្នូ ឆ្នាំ២០២១៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


