មិនធ្លាប់មាន! អាជីវករលក់សាច់ជ្រូក នៅផ្សារមួយកន្លែងក្នុងប្រទេសថៃ នាំគ្នាបិទតូបព្រោងព្រៀតដោយសារតម្លៃសាច់ជ្រូកឡើងថ្លៃ
សេដ្ឋកិច្ច
January 13, 2022
Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation thailand បានឱ្យដឹងថា តូបលក់សាច់ជ្រូកនៅក្នុងផ្សារ Bang Kapi មានសភាពទទេរស្អាត មិនមានអ្នកលក់ទេ បន្ទាប់ពីតម្លៃសាច់ជ្រូកឡើងដល់ ២៣០បាត (ជិត ៧ដុល្លារ) ក្នុងមួយគីឡូក្រាម។ សារព័ត៌មានដដែលបានឱ្យដឹងទៀតថា ការកើនឡើងតម្លៃសាច់ជ្រូក ក៏បានបង្ខំឱ្យភោជនីយដ្ឋានឡើងថ្លៃអាហារដែលចម្អិនពីសាច់ជ្រូកផងដែរ។
សូមបញ្ជាក់ថា តម្លៃជ្រូកនៅក្នុងប្រទេសថៃ នាពេលបច្ចុប្បន្នកើនឡើងខ្លាំង ដោយសារការផ្គត់ផ្គង់សាច់ជ្រូកបានធ្លាក់ចុះ ៣០% នៅឆ្នាំនេះ ភាគច្រើនបណ្ដាលមកពីជំងឺប៉េស្តជ្រូកអាហ្រ្វិក និងការឡើងថ្លៃចំណីសត្វដែលផលិតក្នុងស្រុក៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


