នៅពេលដែលក្រុមហ៊ុនរថយន្តនៅជុំវិញពិភពលោក ចាប់ផ្តើមផ្លាស់ប្តូរឆ្ពោះទៅរករថយន្តអគ្គិសនី ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast ក៏បានចាប់ផ្តើមដាក់លក់រថយន្តម៉ូដែលដែលផលិតក្នុងស្រុកដំបូងបង្អស់របស់ប្រទេសដល់អតិថិជន។ VinFast ជាអង្គភាពរថយន្តរបស់ក្រុមហ៊ុនធំមួយរបស់វៀតណាម រថយន្ត SUV អគ្គិសនីដំបូងរបស់ខ្លួនកំពុងត្រូវបានដំឡើងនៅរោងចក្រមួយក្នុងទីក្រុង Hai Phong ភាគខាងជើងប្រទេសវៀតណាម។
ក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយនេះបាននិយាយថា រថយន្តតម្លៃប្រហែល ៣០,០០០ដុល្លារនេះ អាចធ្វើដំណើរបានចម្ងាយប្រហែល ២៨៥គីឡូម៉ែត្រ ដោយសាកអាគុយតែម្ដងប៉ុណ្ណោះ។ អ្នកទិញម្នាក់បាននិយាយថា នេះគឺជាលើកទីមួយរបស់នាងក្នុងវ័យ៤០ឆ្នាំ ក្នុងការបើកបររថយន្តអគ្គិសនី ហើយនាងមានមោទនភាពចំពោះ VinFast ដែលកំពុងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងដែលមិនប៉ះពាល់ដល់បរិស្ថាន។
គួរឱ្យដឹងថា VinFast ក៏មានបំណងពង្រីកទីផ្សារក្រៅប្រទេសផងដែរ ជាក់ស្ដែងនៅក្នុងខែវិច្ឆិកា ម៉ូដែលអគ្គិសនីរបស់ក្រុមហ៊ុននេះ ត្រូវបានដាក់បង្ហាញនៅឯពិព័រណ៍រថយន្តនៅសហរដ្ឋអាមេរិក។ ជាមួយគ្នានេះក្រុមហ៊ុនផលិតរថយន្តគ្រោងនឹងចាប់ផ្តើមទទួលការបញ្ជាទិញនៅសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀតនៅដើមឆ្នាំ២០២២៕




អត្ថបទ៖ លីនី
ប្រភព៖ nhk


