ជប៉ុន ផ្តល់ជំនួយឥតសំណង ចំនួន ៣៦៨ ៤៧៨ ដុល្លារអាមេរិក សម្រាប់គាំទ្រគម្រោងចំនួន៤ នៅកម្ពុជា
សេដ្ឋកិច្ច
December 25, 2021
Khmernote
យោងតាមការចុះផ្សាយរបស់ស្ថាតទូតជប៉ុន ប្រចាំកម្ពុជា បានឱ្យដឹងថា ជប៉ុនផ្តល់ជំនួយឥតសំណង ចំនួន ៣៦៨ ៤៧៨ ដុល្លារអាមេរិក សម្រាប់គាំទ្រគម្រោងចំនួន៤ នៅកម្ពុជា។ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ នៅស្ថានទូតជប៉ុន ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នកតំណាងមកពីអង្គភាពទាំងបួន បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងទាងននេះ។
តាមប្រភពខាងលើ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៣៦៨,៤៧៨ ដុល្លារអាមេរិក ក្រោមជំនួយ ឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ សម្រាប់ការកែលម្អផ្លូវក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ការកែលម្អបរិក្ខារក្នុងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប និងការសាងសង់អគារសម្រាប់មណ្ឌលសុខភាពស្រែអង្គ្រងក្នុងខេត្តរតនគិរី និងសម្រាប់មណ្ឌលថែទាំពេលថ្ងៃនៅអង្គការតំណក់ទឹកសាខាខេត្តព្រៃវែង៕





អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


