ជប៉ុន បរិច្ចាគទូរថភ្លើងដែលប្រើប្រាស់រួចចំនួន ១៧គ្រឿង ដល់ប្រទេសជិតខាងកម្ពុជាមួយនេះ
សេដ្ឋកិច្ច December 16, 2021 Khmernote

ជប៉ុនបាន​បរិច្ចាគរថភ្លើងដឹកអ្នកដំណើរមួយទឹកចំនួន ១៧ គ្រឿង ដល់ប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Bangkok Post។ ទូរថភ្លើង Kiha 183 ដែលពីមុនបានបម្រើការនៅលើខ្សែរថភ្លើងហុកកៃដូរបស់ជប៉ុន បានមកដល់កំពង់ផែ Laem Chabang ក្នុងខេត្ត Chon Buri កាលពីថ្ងៃចន្ទ។

អភិបាលរងនៃ SRT លោក Siripong Prutipan បាននិយាយថា ទូរថភ្លើងទាំងនេះនឹងត្រូវដឹកទៅកាន់ទីធ្លាថែទាំ Makkasan ដើម្បីត្រួតពិនិត្យឱ្យបានហ្មត់ចត់។ ជាមួយគ្នានេះដែរ នឹងត្រូវចំណាយ​ពេល​យ៉ាង​ហោច​ណាស់ ២​ឆ្នាំ ដើម្បីកែច្នៃទូរថភ្លើងទាំងនេះឡើងវិញ មុនដាក់ឱ្យដំណើរការ។

គួរបញ្ជាក់ផងដែរថា បើតាមអភិបាលរងនៃ SRT រថភ្លើងដែលប្រើប្រាស់រួចំនួន ១៧គ្រឿងនេះ អាចប្រើប្រាស់បានរហូតដល់រយៈពេល ៥០ឆ្នាំទៀត។ ហើយនៅពេលដែលជួសជុល និងកែច្នៃរួច ទូរថភ្លើងទាំងនេះ នឹងត្រូវបានប្រើសម្រាប់ការធ្វើដំណើរទៅកាន់ខេត្តជិតខាងរបស់ទីក្រុងបាងកក៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost