រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តបញ្ចេញប្រេងបម្រុងរបស់រដ្ឋជាលើកដំបូង បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសវិធានការដូចគ្នាដើម្បីជួយទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងឆៅ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK។ ប្រភពដដែលបានឱ្យដឹងថា រដ្ឋាភិបាលស្តុកទុកប្រេងឱ្យបានគ្រប់គ្រាន់សម្រាប់រយៈពេលប្រហែល ១៤០ថ្ងៃនៃការប្រើប្រាស់ក្នុងស្រុក តែបច្ចុប្បន្នកំពុងពិចារណាលើការបញ្ចេញផ្នែកខ្លះនៃប្រេងដែលទុនបំរុងទាំងនោះ។
ជាមួយគ្នានេះដែរ នៅពេលនេះមន្ត្រីរដ្ឋាភិបាល មានគម្រោងផ្តល់ប្រេងដែលបំរុងទុកដល់ទីផ្សារដែលមានតម្លៃសម្រាប់ប្រើប្រាស់រយៈពេលជាច្រើនថ្ងៃ ហើយក៏កំពុងសិក្សាថាតើត្រូវបញ្ចេញបន្ថែមទៀតដែរឬទេ។ គួរឱ្យដឹងថា ក្រៅពីប្រទេសជប៉ុន កាលពីថ្ងៃអង្គារប្រទេសឥណ្ឌាក៏បានប្រកាសថា ខ្លួននឹងបញ្ចេញប្រេងចំនួនប្រាំលានបារ៉ែលពីទុនបម្រុងរបស់ខ្លួនផងដែរ ដើម្បីសម្រួលដល់តម្លៃប្រេង៕

អត្ថបទ៖ លីនី
ប្រភព៖ nhk


