យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សម្ដេចតេជោ និងឯកឧត្តម លី ខឹឈាំង បានឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មប្រទេសទាំងពីរ ឱ្យបានកើតឡើងដល់ ១០ពាន់លានដុល្លារ ក្នុង១ឆ្នាំ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាការងារជាមួយ ឯក ឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសា ធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធវីដេអូ កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ិន សែន បានប្រាប់អ្នក សារព័ត៌មានថា៖ សម្តេចតេជោ ហ៊ុន សែន បានសំដែងក្ដីរីករាយដែលបានជួបពិភាក្សាជាមួយឯកឧត្តម លី ខឹឈាំង ហើយឆ្លៀត ឱកាសនោះ សម្តេចបានផ្តាំផ្ញើសួរសុខទុក្ខឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង ហើយបានថ្លែងអំណរគុណចំពោះមិត្តចិន ដែលតែងតែបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ចំពោះព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ក្នុងអំឡុងព្រះរាជទស្សនកិច្ច ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន ។
សម្ដេចតេជោ ក៏បានអបអរសាទរការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០០ ពីការ បង្កើតបក្សកុម្មុយនិស្តចិន កាលពីខែ កក្កដា ឆ្នាំ២០២១ និងបានកោតសរសើររដ្ឋាភិបាល និងប្រជាជនចិន លុបបំបាត់ទាំងស្រុងនូវភាពទីទ័លក្រក្នុងសង្គម ចិន និងបានអបអរសាទរផងដែរ ចំពោះកំណើ នសេដ្ឋកិច្ចចិន ៩,៨ភាគរយ សម្រាប់ ៩ខែដំបូង នៅឆ្នាំ២០២១ ហើយ ជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានា ធិបតីស៊ី ជីនពីង និងការចូលរួមដោយឯកឧត្តមថ្នាក់ដឹកនាំចិន នឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លាឡើង ។
នៅក្នុងជំនួបនេះ សម្ដេចតេជោ និងឯក ឧត្តម លី ខឺឈាំង បានពិភាក្សាគ្នាទាក់ទងនឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភា គីរវាងប្រទេសទាំងពីរ ក៏ដូចជាពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរ ជាតិ។ ក្នុងក្របខណ្ឌទ្វេភាគី សម្តេចតេជោ និងឯកឧត្តម លី ខឹឈាំង បានពិភាក្សាគ្នាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម បញ្ហាកសិកម្ម និងបញ្ហាទំនាក់ទំនងរវាងប្រជា ជននិងប្រជាជន ។ ពាក់ព័ន្ធនឹងករណីនេះ សម្ដេចតេជោ និងឯកឧត្តម លី ខឹឈាំង បានឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មប្រទេសទាំងពីរ ឱ្យបានកើតឡើងដល់ ១០ ពាន់លានដុល្លារ ក្នុង១ឆ្នាំ ហើយ ក៏បានឯកភាពគ្នាដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន នៅខែមករាខាងមុខ។
ដោយឡែក លើវិស័យកសិកម្ម ឯកឧត្តម លី ខឺឈាំង បានយល់ស្របនឹងជំរុញឱ្យមានការធ្វើការរួមគ្នារវាងភាគីទាំងពីរ ធ្វើយ៉ាងណា ពិភាក្សាចរចាគ្នា លើកូតានាំអង្ករចូលទៅប្រទេសចិន និងកសិផលកម្ពុជា ចូលទៅប្រទេសចិនដោយផ្ទាល់តែម្ដង តាមរយៈការបង្កើតយន្តការរួមគ្នាមួយ ពិនិត្យមើលលទ្ធផលទាំងឡាយណា ដែលត្រូវនាំចេញពីកម្ពុជា ទៅកាន់ប្រទេសចិន គប្បីណាទាក់ទាញធ្វើឱ្យការនាំចេញនេះ គឺនាំចេញផ្ទាល់ទៅប្រទេសចិនតែម្ដង ។
ពាក់ព័ន្ធការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោនិងឧត្តមលី ខឺឈាំង បានឯកភាពគ្នាថា ភាគីចិន នឹងបន្តជួយដល់កម្ពុជា ផ្ដល់ជូនកម្ពុជានូវវ៉ាក់សាំងដើម្បីជួយទប់ស្កាត់ជំងឺកូវីត-19 ហើយនៅពេលឆាប់ៗនេះ ប្រទេសចិន នឹងផ្ដល់វ៉ាក់សាំងដល់កម្ពុជា ក៏ដូចជាផ្ដល់នូវជំនួយពាក់ព័ន្ធនឹងវិស័យសុខាភិបាល និងពេទ្យព្យាបាលជំងឺ កូវីដ ដល់កម្ពុជាផងដែរ ។
លើសពីនេះទៀត ភាគីចិននឹងផ្ដល់អាហា រូបករណ៍ដល់កម្ពុជាសម្រាប់ឆ្នាំ២០២២- ២០២៣ ចំនួន ៥៥០អាហារូបករណ៍ សម្រាប់រយៈពេល ៥ឆ្នាំ ហើយក៏កំពុងតែពិនិត្យពិចារណាមើលផងដែរ ដើម្បីបើកឱ្យនិស្សិតកម្ពុជា បានត្រឡប់ទៅបន្តការសិ ក្សានៅប្រទេសចិនវិញនាពេលឆាប់ៗនេះ។ ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ឯកឧត្តម លី ខឺឈាំង បានជម្រា បជូនសម្តេចតេជោថា ភាគីចិន នឹងចូលរួមប្រជុំអាស៊ី-អឺរ៉ុបនាពេលខាងមុខ នឹងផ្ដល់ការគាំទ្រជំនួយដល់កម្ពុជា ក្នុងឱកាសដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន នាឆ្នាំ ក្រោយ ៕



ប្រភព៖ ក្រសួងព័ត៌មាន


