សៀមរាបប្រែហើយ! រូបថត ៦សន្លឹកពីវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ននៅក្នុងខេត្តសំបូរដោយសម្បត្តិវប្បធម៌ កំពុងទាក់ចិត្តអ្នកទេសចរ
សេដ្ឋកិច្ច November 15, 2021 Khmernote

កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញនូវរូបថតប្រមាណ ៥ ទៅ ៦សន្លឹក នៃវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័នផ្លូវទាំង៣៨ខ្សែ​ និងការស្ដារ-កែលម្អដងស្ទឹងសៀមរាប​។ តាមរយៈរូបថតទាំងនោះ បង្ហាញថា ខេត្តសៀមរាបកំពុងកែប្រែមុខមាត់ ឆ្ពោះទៅរកការអភិវឌ្ឍន៍កាន់តែស្រស់ស្អាត សណ្ដាប់ធ្នាប់ និងកាន់តែទាក់ទាញជាងមុន។

ជាក់ស្ដែងខេត្តប្រវត្តិសាស្រ្ត ដែលមានសម្បត្តិវប្បធម៌ដ៏សម្បូរបែបមួយនេះ កំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន៖ ផ្លូវថ្នល់ ប្រព័ន្ធលូរទឹកភ្លៀង និងទឹកកក្វក់ ការស្ថាបនាតួផ្លូវ ការងារដំឡើងបរិក្ខាផ្លូវថ្នល់ និងការស្ដារ-កែលម្អដងស្ទឹងសៀមរាបទាំងសងខាង។

សូមជម្រាបថា គម្រោងសាងសង់ផ្លូវ៣៨ខ្សែនេះមានប្រវែងសរុប ១០៨,៧៤ គីឡូម៉ែត្រ និងការស្ដារ-កែលម្អដងស្ទឹងសៀមរាបត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ លីនី