ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ បានឱ្យដឹងថានិងភរិយាកូនចៅរួមជាមួយនិងថ្នាក់ដឹកនាំបុគ្គលិក កម្មករក្រោមឱវាទក្រុមហ៊ុនអឹមភិក M’sPig ដែលជាបុត្រសម្ព័នរបស់ក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុបធ្វេីពិធីបញ្ចុះបឋមសីលាសាងសង់រោងចក្រផលិតចំណីសត្វ ថ្មីមួយទៀតនៅលើទឹក ដីខេត្តព្រះសីហនុ។
យោងតាមប្រសាសន៍រស់ឯកឧត្តម រោងចក្រផលិតចំណីសត្វ ថ្មីមានកម្លាំងផលិត ៣០តោនក្នុងមួយម៉ោង បេីគិតជាមធ្យម១៨,០០០តោនក្នុងមួយខែ នោះមានន័យថា ឯកឧត្តមបានបង្កេីតទីផ្សារឲ្យកសិករដឹកកសិផល មកលក់ដោយសេរីមិនចាំបាច់ដឹកឆ្លងដែនយកទៅលក់នៅឯបរទេស ក្នុងចំនួនទឹកប្រាក់ ៤២លានដុល្លារសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ និងបន្ថែមលេីរោងចក្រផលិតចំណីសត្វដែលកំពុងតែដំណេីរការបច្ចុប្បន្ន បានប្រមូលទិញកសិផលពីប្រជាកសិករយេីងអស់រយៈពេល៤ឆ្នាំកន្លងមក ក្នុងទឹកប្រាក់ជាមធ្យម២១លានដុល្លារសហរដ្ឋអាមេរិក ជារៀងរាល់ឆ្នាំ។
សូមបញ្ជាក់ផងដែរថា រោងចក្រផលិតចំណីសត្វនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នៅពេលរោងចក្រផលិតចំណីសត្វថ្មីនេះសាងសង់រួចរាល់នៅដេីមឆ្នាំ២០២៣ ខាងមុខនេះ កសិករយេីងនឹងមានទីផ្សារលក់កសិផលសរុបទឹកប្រាក់ចំនួនលេីសពី ៦៣លានដុល្លារសហរដ្ឋអាមេរិក ជារៀងរាល់ឆ្នាំ៕




អត្ថបទ៖ លីនី


