អាជ្ញាធរសិង្ហបុរី បានប្រកាសកាលពីថ្ងៃទី៨ ខែវិច្ឆិកា ថ្មីៗនេះថា អ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី វៀតណាម ថៃ និងហ្វីលីពីន ស្ថិតក្នុងចំណោមប្រទេសដែលនឹងត្រូវបន្ធូរបន្ថយវិធានការចូលប្រទេសបន្ថែមទៀតចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខនេះ។ អ្នកដំណើរមកពីប្រទេសទាំងនេះ នឹងត្រូវបានអនុញ្ញាតឱ្យបង្ហាញការធ្វើតេស្តអង់ទីហ្សែនរហ័ស (ART) ដែលត្រូវបានគ្រប់គ្រងដោយវិជ្ជាជីវៈ អវិជ្ជមាន ដែលធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ មុនពេលចេញដំណើរទៅកាន់ប្រទេសសិង្ហបុរី។
ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានប្រកាសថា ប្រទេសចំនួន ២៣ ដែលពីមុនត្រូវបានចាត់ទុកដោយសិង្ហបុរី ថាមានហានិភ័យខ្ពស់បំផុតនៃការឆ្លងជំងឺ កូវីដ-១៩ រួមទាំងឡាវ និងឥណ្ឌា នឹងមានការបន្ធូរបន្ថយការរឹតបន្តឹងព្រំដែនបន្ថែមទៀត នេះបើតាមកាសែត Straits Times បានរាយការណ៍។
គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី ១១ ខែវិច្ឆិកា អ្នកដំណើរមកពីប្រទេសទាំងនេះ នឹងត្រូវបានអនុញ្ញាតឱ្យផ្ដល់ការជូនដំណឹងអំពីការស្នាក់នៅផ្ទះរយៈពេល ១០ថ្ងៃ (SHN) នៅផ្ទះ ឬ នៅសណ្ឋាគារតាមជម្រើសរបស់ពួកគេដើម្បីតាមដានសុខភាព ខណៈបច្ចុប្បន្ននេះ អ្នកដំណើរត្រូវបានតម្រូវឱ្យធ្វើដូច្នេះនៅឯកន្លែងស្នាក់នៅដែលរដ្ឋរៀបចំឱ្យ៕

![]()
អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


