យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា ជប៉ុនបានសម្រេចអនុញ្ញាតឱ្យជនបរទេសដែលបានវ៉ាក់សាំងពេញលេញចូលក្នុងប្រទេស ប៉ុន្តែព្រំដែននឹងនៅតែបិទសម្រាប់ភ្ញៀវទេសចរ។ ច្បាប់តឹងរ៉ឹងរារាំងការចូល ត្រូវបានដាក់ឱ្យអនុវត្តកាលពី ១០ខែមុន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ចំពោះវិធានការប្រឆាំងនឹងមេរោគរបស់ប្រទេសជប៉ុន។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រ អនុប្រធានខុទ្ទកាល័យជប៉ុនលោក Kihara Seiji បាននិយាយថា៖ “លើកនេះ វិធានការមិនត្រូវបានអនុវត្តចំពោះភ្ញៀវទេសចរទេ។ ប៉ុន្តែទោះជាយ៉ាងណា រដ្ឋាភិបាលកំពុងពិចារណាលើផែនការអនុញ្ញាតឱ្យភ្ញៀវទេសចរចូលប្រទេសជាដំណាក់កាល ដោយនឹងពិនិត្យមើលប្រសិទ្ធភាពនៃការត្រួតពិនិត្យ ការមកដល់ថ្មី និងស្ថានភាពជំងឺកូវីដ-១៩ នៅប្រហែលចុងឆ្នាំ “។
គួរឱ្យដឹងផងដែរថា ការរឹតបន្តឹងការចូលរបស់ប្រទេសជប៉ុន បានគ្របដណ្តប់ជនបរទេសភាគច្រើន លើកលែងតែករណីដែលប្រទេសហៅថា “កាលៈទេសៈពិសេសពិសេស” ក្នុងនោះមានអត្តពលិកអូឡាំពិក។ ជាមួយគ្នានេះអស់រយៈពេលជាច្រើនខែ ក្រុមឧស្សាហកម្ម និងនិស្សិត បាននឹងកំពុងធ្វើយុទ្ធនាការដើម្បីមើលឃើញច្បាប់ត្រូវបានបន្ធូរបន្ថយ ជាពិសេសនៅពេលដែលចំនួននៃការឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះ៕


អត្ថបទ៖ លីនី
ប្រភព៖ nhk


