ភ្ញាក់ផ្អើល! នាយករដ្ឋមន្រ្តីថៃ ព្រួយបារម្ភពីការឡើងថ្លៃបន្លែ ជីវ៉ាន់ស៊ុយ ដែលឡើងដល់ទៅ ១២ដុល្លារក្នុងគីឡូក្រាម
សេដ្ឋកិច្ច November 5, 2021 Khmernote

លោក Chalermchai Sri-on រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ បាននិយាយថា នាយករដ្ឋមន្ត្រី ប្រាយុធ ចានអូចា បានស្នើឱ្យភ្នាក់ងាររដ្ឋ ស្វែងរកជំនួយពីយោធា ក្នុងការដាំដុះដំណាំ ជីវ៉ាន់ស៊ុយ សម្រាប់ចែកចាយ បន្ទាប់ពីតម្លៃបន្លែនេះ បានកើនឡើងដល់ ៤០០បាត (១២ ដុល្លារ) ក្នុងមួយគីឡូក្រាម។

លោក Chalermchai បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាយករដ្ឋមន្ត្រីមានការព្រួយបារម្ភអំពីការកើនឡើងនៃតម្លៃបន្លែ ជាពិសេស ជីវ៉ាន់ស៊ុយ ដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងម្ហូបថៃ។ បើតាមលោក រដ្ឋមន្ត្រី​ តម្លៃ​បាន​ហក់​ឡើងខ្ពស់ ​ដោយ​សារ​បញ្ហាទឹក​ជំនន់ ប៉ុន្តែ​គេ​រំពឹង​ថា​នឹង​ធ្លាក់​ចុះវិញ ខណៈបច្ចុប្បន្ន ខាងទាហាន​បាន​ចាប់​ផ្តើម​ដាំ​ដុះបន្លែប្រភេទអស់នេះ​រួច​ហើយមាន​ដូច​ជា ស្លឹក​ខ្ទឹម និង​ម្ទេស ​សម្រាប់​ចែក​ចាយ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost