ក្រសួងដឹកជញ្ជូនវៀតណាម គ្រោងនឹងចាប់ផ្តើមសាងសង់ផ្លូវដែកល្បឿនលឿនខាងជើង-ខាងត្បូង ដែលជាគម្រោងដឹកជញ្ជូនសាធារណៈដ៏សំខាន់មួយតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញ នៅឆ្នាំ២០២៨។ គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ នឹងចាប់ផ្តើមការសាងសង់ផ្នែកពី Hanoi ទៅ Vinh និងពី HCMC ទៅ Nha Trang ក្នុងតម្លៃសរុប ១១២ ទ្រីលានដុង (៤.៩៣ ពាន់លានដុល្លារ)។
ជាមួយគ្នានេះដែរ ផ្លូវរថភ្លើងល្បឿនលឿននេះនឹងរត់បាន ១,៥៤៥ គីឡូម៉ែត្រ និងមានល្បឿនអតិបរមា ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវា នឹងក្លាយជាគម្រោងដឹកជញ្ជូនដ៏សំខាន់នាពេលអនាគត ហើយខេត្តត្រូវសហការជាមួយក្រសួងដើម្បីអភិវឌ្ឍតំបន់ទីក្រុងតាមបណ្តោយផ្លូវ។
គួរឱ្យដឹងថា បច្ចុប្បន្នវៀតណាមមានផ្លូវរថភ្លើងសំខាន់ចំនួនប្រាំពីរដែលរត់ចម្ងាយ ២,៤៤០ គីឡូម៉ែត្រ។ ទន្ទឹមនឹងនេះរដ្ឋាភិបាលគ្រោងនឹងសាងសង់ផ្លូវថ្មីចំនួន ៩ ទៀតនៅឆ្នាំ ២០៣០ ដែលមានប្រវែងសរុប ២,៣៦២ គីឡូម៉ែត្រ រួមទាំងខ្សែផ្លូវពីជើងទៅត្បូង ហើយនៅឆ្នាំ ២០៥០ វៀតណាមសង្ឃឹមថានឹងមានផ្លូវសរុបចំនួន ២៥ ដែលរត់បាន ៦,៣៥៤ គីឡូម៉ែត្រ៕


អត្ថបទ៖ លីនី
ប្រភព៖ vnexpress


