ថ្ងៃដំបូងនៃការបើកដំណើរការឡើងវិញរបស់ប្រទេសថៃសម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ បានបង្ហាញថាមានជើងហោះហើរពាណិជ្ជកម្មចំនួន ៦១ ចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិ ជាមួយនឹងអ្នកដំណើរជាង ៣,០០០នាក់បានមកដល់នៅថ្ងៃច័ន្ទ ម្សិលមិញនេះ បូកនឹង ៣,៦១៣នាក់ នៅអាកាសយានដ្ឋានអន្តរជាតិផ្សេងទៀត។
លោក Kittipong Kittikachorn អ្នកគ្រប់គ្រងទូទៅនៃអាកាសយានដ្ឋានសុវណ្ណភូមិបាននិយាយថា ជើងហោះហើរភាគច្រើនមកពីអឺរ៉ុប។ ក្នុងចំណោមអ្នកធ្វើដំណើរចំនួន ៣,០០០ នាក់ដែលបានមកដល់កាលពីថ្ងៃចន្ទ មានប្រហែល ២,៣០០ នាក់ជាភ្ញៀវទេសចរបរទេស ខណៈអ្នកផ្សេងទៀតជាប្រជាជនថៃត្រឡប់មកប្រទេសថៃវិញ។
យោងតាមការប៉ាន់ប្រមាណរបស់ក្រសួងដឹកជញ្ជូន ជើងហោះហើរអន្តរជាតិប្រហែល ៣,២៦០ នឹងមកដល់អាកាសយានដ្ឋានសុវណ្ណភូមិក្នុងខែនេះ ដោយផ្ទុកអ្នកដំណើរចំនួន ១៣៥,៤០៧នាក់ ខណៈដែលជើងហោះហើរអន្តរជាតិចំនួន ៣,២៤១ នឹងចេញដំណើរទៅបរទេសជាមួយអ្នកដំណើរចំនួន ១៣៥,១២២ នាក់។
គួរបញ្ជាក់ផងដែរថា បើតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana គិតត្រឹមថ្ងៃសុក្រនេះ ក្រុមហ៊ុនអាកាសចរណ៍ចំនួន ២៧ នឹងធ្វើការហោះហើរទៅ និងមកពីអាកាសយានដ្ឋានសុវណ្ណភូមិ ភូកេត សាមុយ និងឈៀងម៉ៃ ជាមួយនឹងអ្នកដំណើរចំនួន ១៥,២៣០ នាក់មកពី ២៦ ប្រទេស៕


អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


