នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចានអូចា ចង់ឱ្យប្រទេសថៃមានភាពអស្ចារ្យ និងលេចធ្លោតាមបែបទំនើប ក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំ២០២១ ចូល ២០២២ ខាងមុខនេះ
សេដ្ឋកិច្ច October 20, 2021 Khmernote

លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចានអូចា ចង់ឱ្យប្រទេសថៃមានភាពអស្ចារ្យ ទាក់ទាញ និងលេចធ្លោ តាមបែបទាន់សម័យក្នុងចំណោមប្រទេសនានា។ លោកនាយករដ្ឋមន្រ្តីរូបនេះ កាលពីថ្ងៃអង្គារ បានជំរុញឱ្យវិស័យសាធារណៈ និងឯកជន ជួយជម្រុញសេដ្ឋកិច្ចតាមរយៈការរៀបចំផែនការពិធីបុណ្យឆ្លងឆ្នាំជាមួយកំពូលតារាក្នុងស្រុក។

មុននឹងចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាយករដ្ឋមន្រ្តីបាននិយាយ ជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាព្រមទាំងសមាជិកអាជ្ញាធរទេសចរណ៍ថៃក្រុមប្រឹក្សាទេសចរណ៍ និងជាប្រធានសមាគមភោជនីយដ្ឋានថៃ។ ការពិភាក្សានេះបានផ្តោតលើគោលនយោបាយសំខាន់ៗដើម្បីជំរុញវិស័យទេសចរណ៍នៅពេលដែលប្រទេសនេះបើកទ្វារទទួលអ្នកដំណើរបរទេស ពីប្រទេសដែលមានហានិភ័យទាបនៅថ្ងៃទី ១ ខែវិច្ឆិកា។

លោក ប្រាយុទ្ធ បានផ្តល់ឱ្យក្រសួងទេសចរណ៍និងកីឡា ខិតខំឆ្ពោះទៅមុខក្នុងការស្វែងរកថវិកាពីវិស័យឯកជនសម្រាប់ពិធីបុណ្យឆ្លងឆ្នាំដែលនឹងខិតចូលមកដល់ឆាប់ៗនេះ។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាលោក Phiphat Ratchakitprakarn បាននិយាយមុននេះថា លោកមានគម្រោងអញ្ជើញតារា K-pop ល្បីឈ្មោះថៃ Lalisa “ Lisa” Manoban និង Andrea Bocelli មកសម្ដែងក្នុងពិធីបុណ្យឆ្លងឆ្នាំចូលឆ្នាំ ២០២២ នៅភូកេត និងបាងកក៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand