រដ្ឋបាលរាជធានីភ្នំពេញ បានអ៊ុតគំនូសចរាចរលើដងផ្លូវចំនួន ៣ខ្សែ រួចរាល់ដើម្បីលើកកម្ពស់សោភ័ណភាព នៅក្នុងរាជធានីភ្នំពេញ
សេដ្ឋកិច្ច October 18, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញឱ្យកាន់តែមានភាពស្រស់បំ ព្រងនិងដើម្បីសម្រួលនិងកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋផង ក្នុងរយៈ ពេល៥ថ្ងៃជាប់នេះ រដ្ឋបាលរាជធានីភ្នំពេញ បានអ៊ុតគំនូសចរាចរលើដងផ្លូវចំនួន ៣ខ្សែ នៅក្នុងរាជធានីភ្នំពេញរួចរាល់ហើយមានសោភ័ណ ភាពស្រស់ស្អាតថែមទៀត។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា អនុវត្តទៅតាមការណែនាំរបស់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើសកម្មភាពអ៊ុតគំនូសចរាចរលើដងផ្លូវ ចំនួន ៣ខ្សែ ដោយចាប់ផ្តើមអនុវត្ត កាលពីថ្ងៃទី១៤ រហូត ដល់ថ្ងៃទី១៨ខែតុលាឆ្នាំ ២០២១ នេះ ដោយក្នុងនោះរួមមាន៖ ទី១-រុក្ខវិថី ក្រមួនស ចាប់ពីមហាវិថី ព្រះនរោត្តម ដល់មហាវិថី ព្រះមុនីវង្ស ២-ផ្លូវលេខ ១៥៤ ចាប់ពីមហាវិថី ព្រះមុនីវង្ស ដល់តិរិវិថី ព្រះស៊ីសុវត្ថិ និងទី៣- មហាវិថី នេរុហ៍ ចាប់ពីមហាវិថី សហព័ន្ឋរុស្ស៊ី ដល់មហាវិថី ព្រះមុនីរ៉េត៕

ប្រភព៖ ក្រសួងព័ត៌មាន