ប្រទេសថៃ គ្រោងនឹងបើកតំបន់ទេសចរណ៍ឡើងវិញ សម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ចាប់ពីខែវិច្ឆិកា ខាងមុខនេះតទៅ។ តំបន់ទេសចរណ៍ដែលនឹងត្រូវបើកឡើងវិញរួមមាន ទីក្រុងបាងកក និងគោលដៅទេសចរណ៍មួយចំនួនទៀតដូចជា ក្រាប៊ី ហួហ៊ីន ប៉ាតាយ៉ា និងកោះផៃយ៉ាំ។
ជាមួយគ្នានេះ ប្រទេសថៃបានប្រកាសពីផែនការមួយដើម្បីលើកលែងការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ ដែលនឹងមកដល់ចាប់ពីខែវិច្ឆិកា នៅក្នុងទីក្រុងបាងកក និងតំបន់ទេសចរណ៍មួយចំនួននៅក្នុងតំបន់ចំនួន ៩ ផ្សេងទៀត ដើម្បីប្រឹងប្រែងស្តារវិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចឡើងវិញ។
គួរបញ្ជាក់ផងដែរថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ គ្រោងនឹងបើកឡើងវិញនូវទីក្រុងបាងកក និងគោលដៅទេសចរណ៍មួយចំនួនដូចជា ក្រាប៊ី ហួហ៊ីន ប៉ាតាយ៉ានិងកោះផៃយ៉ាំ បន្ទាប់ពីការបើកកោះភូកេតនិងកោះសាមុយឡើងវិញក្នុងផែនការសាកល្បងចាប់តាំងពីខែកក្កដា នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA)៕



អត្ថបទ៖ លីនី
ប្រភព៖ nationthailand


