គណៈរដ្ឋមន្រ្តីថៃ កាលពីថ្ងៃអង្គារ ថ្មីៗនេះ បានអនុម័ត វិធានការទិដ្ឋាការ និងពន្ធថ្មី ដើម្បីទាក់ទាញជនបរទេសដែលមានទ្រព្យសម្បត្តិច្រើន ឱ្យចូលមកកម្សាន្តនៅក្នុងប្រទេស ក្នុងគោលបំណងលើកស្ទួយសេដ្ឋកិច្ចឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand កាលពីថ្ងៃទី១៤ ខែកញ្ញា កន្លងទៅនេះ។
សារព័ត៌មានដដែល បានឱ្យដឹងថា ប្រទេសថៃមានគោលដៅ ទាក់ទាញជនបរទេសដែលមានទ្រព្យសម្បត្តិច្រើនំនួន ១លាននាក់ក្នុងរយៈពេល ៥ឆ្នាំ ដោយបង្កើតការចំណាយប្រហែល ១ ទ្រីលានបាត ការវិនិយោគ ៨០០ ពាន់លានបាត និងចំណូលពន្ធ ២៧០ ពាន់លានបាត។
គួរបញ្ជាល់ផងដែរថា វិធានការណ៍ថ្មីនេះ នឹងផ្តល់ជូនទិដ្ឋាការស្នាក់នៅរយៈពេលវែងសម្រាប់ជនបរទេសចំនួន ៤ ប្រភេទ គឺពលរដ្ឋទូទៅដែលជាអ្នកមាន អ្នកចូលនិវត្តន៍ដែលមានទ្រព្យសម្បត្តិច្រើន អ្នកជំនាញធ្វើការនៅប្រទេសថៃ និងពលករជំនាញខ្ពស់។ ជាមួយគ្នានេះ អ្នកកាន់ទិដ្ឋការរយៈពេលវែងនេះ នឹងត្រូវបានលើកលែងពីការរាយការណ៍ទៅអាជ្ញាធរអន្តោប្រវេសន៍រៀងរាល់ ៩០ ថ្ងៃម្តងផងដែរ៕



អត្ថបទ៖ លីនី
ប្រភព៖ nationthailand


