ក្រសួងសុខាភិបាលថៃ បានចាប់ផ្តើមរៀបចំដើម្បីបើកប្រទេសឡើងវិញចាប់ពីថ្ងៃទី ១ ខែតុលា ដោយចាប់ផ្តើមពីទីក្រុងបាងកក ឈុនបូរី (ប៉ាតាយ៉ា) ប្រាជុបឃីរីខាន់ (ហួហ៊ីន) និងឈៀងម៉ៃ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។ សារព័ត៌មានដដែលបានឱ្យដឹងថា មន្ត្រីសុខាភិបាល និងទេសចរណ៍បានអនុម័តសេចក្តីណែនាំសម្រាប់ការបើកដំណើរការឡើងវិញ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិសុខាភិបាលនៅថ្ងៃពុធ កន្លងទៅថ្មីៗនេះ។
ការគ្រោងបើកដំណើរការឡើងវិញនេះ គឺអនុវត្តនៅក្រោមវិធានការដែលមានឈ្មោះថា (bubble-and seal) នៅក្នុងខែតុលា សម្រាប់តំបន់ទេសចរណ៍នៅខេត្ត Loei (Chiang Khan) និង Nong Khai , Trat (Koh Kood, Koh Chang) Rayong (Koh Samet)។ គួរបញ្ជាក់ផងដែរថា ការបើកដំណើរការឡើងវិញ គឺស្របតាមកាលកំណត់ ១២០ ថ្ងៃរបស់នាយករដ្ឋមន្រ្តី លោក ប្រាយុធ ចានអូចា ដែលបានប្រកាសនៅខែមិថុនា៕
អត្ថបទ៖ លីនី
ប្រភព៖ nationthailand