ថៃ ព្រួយបារម្ភលើវិស័យផលិតកម្ម ដែលកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ ខណៈក្នុង១ថ្ងៃ មានរោងចក្រចំនួន ១៣ ត្រូវបានរាតត្បាត
សេដ្ឋកិច្ច August 20, 2021 Khmernote

ក្រសួងឧស្សាហកម្មថៃ បានឱ្យដឹងថា ជំងឺកូវីដ-១៩ បានរីករាលដាលដល់វិស័យផលិតកម្មក្នុងអត្រា គួរឱ្យព្រួយបារម្ភ ខណៈជំងឺឆ្លងនេះបានរាតត្បាតក្នុងរោងចក្រចំនួន ១៣ ក្នុងមួយថ្ងៃ ហើយរោងចក្រក្នុងឧស្សាហកម្មម្ហូបអាហារ និងអេឡិចត្រូនិចរាតត្បាតខ្លាំងជាងគេ។ បើយោងតាម ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់ការស្ទង់មតិចុងក្រោយមួយស្តីពីរោងចក្រចំនួន ៧៤៩ នៅក្នុងខេត្តចំនួន ៦២ នៅចន្លោះថ្ងៃទី ១ ខែមេសាដល់ថ្ងៃទី ១៧ ខែសីហា។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់ការស្ទង់មតិចុងក្រោយមួយស្តីពីរោងចក្រចំនួន ៧៤៩ នៅក្នុងខេត្តចំនួន ៦២ នៅចន្លោះថ្ងៃទី ១ ខែមេសាដល់ថ្ងៃទី ១៧ ខែសីហា។ ជាមួយគ្នានេះ ក្រសួងបានរកឃើញការឆ្លងថ្មីនៅក្នុងរោងចក្រចំនួន ១៣ និងកម្មករប្រមាណ ៨០០ នាក់ក្នុងមួយថ្ងៃ ដែលស្មើនឹង ៤% នៃការឆ្លងប្រចាំថ្ងៃសរុបនៅក្នុងប្រទេសថៃ។

ក្នុងនោះឧស្សាហកម្មកំពូលទាំង ៥ ដែលត្រូវបានរាតត្បាតដោយវីរុស គឺវិស័យម្ហូបអាហារ (រោងចក្រចំនួន ១៣៦) បន្ទាប់មក អេឡិចត្រូនិក (១០៣រោងចក្រ) ដែក (៦៥រោងចក្រ) កាត់ដេរ (៦៤រោងចក្រ) និងប្លាស្ទិក (៥៧រោងចក្រ) ។ ទោះជាយ៉ាងណាក្ដី ក្រសួងមិនបានចាត់ទុកថា ការឆ្លងមេរោគនេះជាចង្កោមថ្មីនោះទេ ព្រោះចំនួនករណីនៃជំងឺកូវីដ-១៩ មានចំនួនទាបជាង ១០០ នៅតាមរោងចក្រជាច្រើន៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus