វៀតណាម ក្លាយជាទីផ្សារនាំចេញផលិតផលមីកញ្ចប់ធំជាងគេទី៣ របស់ពិភពលោក
សេដ្ឋកិច្ច August 16, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ប្រទេសវៀតណាមបានក្លាយជាទីផ្សារនាំចេញផលិតផលមីកញ្ចប់ធំជាងគេទី៣ របស់ពិភពលោក ដែលមានអ្នកប្រើប្រាស់ជាង ៧.០៣ ពាន់លាននាក់កាលពីឆ្នាំ២០២០ កើនឡើងពីរដងពីឆ្នាំ២០១៩។ នេះគឺជាការកើនឡើង ២៩%ពីឆ្នាំ ២០១៩ និងជាកំណត់ត្រាថ្មីសម្រាប់ប្រទេស នេះបើយោងតាមទិន្នន័យពីសមាគមមីកញ្ចប់ពិភពលោក (WINA)។

ប្រភពដដែលបានឱ្យដឹងថា តួលេខចុងក្រោយនេះមានន័យថា វៀតណាមមានប្រហែល ៦% នៃការផ្គត់ផ្គង់ផលិតផលមីកញ្ចប់នៅលើពិភពលោក។ ប្រទេសនេះឈរនៅពីក្រោយប្រទេសចិន ជាមួយនឹងការផ្គត់ផ្គង់ដល់អ្នកចំនួន ៤៦.៣៥ ពាន់លាននាក់ និងឥណ្ឌូនេស៊ីជាមួយនឹងការ ១២.៦៤ ពាន់លាននាក់ ខណៈពេលដែលប្រទេសឥណ្ឌា និងជប៉ុន គឺជាអ្នកប្រើប្រាស់ផលិតផលមីកញ្ចប់កំពូលទាំង ៥ នៅលើពិភពលោក។

គួរបញ្ជាក់ផងដែរថា ការកើនឡើងនៃការប្រើប្រាស់មីកញ្ចប់នៅវៀតណាម បានកើតឡើងខណៈដែលប្រទេសនេះបានដោះស្រាយការផ្ទុះឡើងនៃជំងឺកូវីដ-១៩ កាលពីឆ្នាំមុនដោយបង្ខំឲ្យប្រជាជនស្នាក់នៅផ្ទះ ក្រោមការបទបញ្ជារក្សា​គម្លាតពីសង្គម។ ជាមួយគ្នានេះ ការប្រើប្រាស់ទិន្នន័យ មីកញ្ចប់ទូទាំងពិភពលោកបានកើនឡើងជិត ១០% ក្នុងឆ្នាំ២០២០ ដល់ ១១៦.៥៦ ពាន់លានដង៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress