ផលិតផលកសិកម្មរាប់លានតោនរបស់កសិករវៀតណាម រួមមាន អង្ករ បន្លែ និងស៊ុត ត្រូវបានជាប់គាំងនៅក្នុងខេត្តភាគខាងត្បូងចំនួន ២៦ ដោយសារការដឹកជញ្ជូន និងចែកចាយត្រូវបានរងផលប៉ះពាល់ដោយសារការរឹតត្បិតគម្លាតសង្គម។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Nguyen Hong Dien បាននិយាយកាលពីសប្ដាហ៍មុនថា ផលិតផលកសិកម្មទាំងនោះរួមមាន ស្រូវចំនួន ៥ លានតោនបន្លែ និងផ្លែឈើចំនួន ៤ លានតោន ស៊ុតចំនួន ៤០០ លានគ្រាប់ សាច់មាន់ចំនួន ៦០ ម៉ឺនតោន អាហារសមុទ្រចំនួន ១២ ម៉ឺនតោន និងសាច់ជ្រូកចំនួន ៨០,០០០ តោន។
លោក Nguyen បានបន្តថា មូលហេតុចម្បងដែលធ្វើឱ្យមានការជាប់គាំងនេះ គឺបណ្ដាលមកពីការរឹតត្បិតការដឹកជញ្ជូនដែលបានដាក់នៅក្នុងតំបន់ភាគខាងត្បូងដែលរងផលប៉ះពាល់ដោយកូវីដ-១៩ រួមទាំង ទីក្រុងហូជីមិញ ដែលជាប្រភពនាំចូលទំនិញដ៏សំខាន់។
ជាមួយគ្នានេះ Long An បានលើកឡើងផងដែរថា ការបិទផ្សារលក់ដុំចំនួនបី និងទីផ្សារប្រពៃណីមួយចំនួននៅក្នុងទីក្រុងហូជីមិញមានន័យថា បណ្ដាខេត្តមិនអាចលក់ផ្លែស្រកានាគ និងអង្ករបានទេ ហើយក្រុមហ៊ុនក៏ពិបាកក្នុងការនាំចេញដែរ។ គួរឱ្យដឹងផងដែរថា ទោះបីជារដ្ឋាភិបាលបានណែនាំអាជ្ញាធរមូលដ្ឋានឱ្យផ្តល់អាទិភាពដល់ការដឹកជញ្ជូនទំនិញសំខាន់ៗក៏ដោយ ក៏មិនស្ថិតស្ថេរដែរ ដោយការរារាំងលំហូរទំនិញនៅតែមាន៕


អត្ថបទ៖ លីនី
ប្រភព៖ vnexpress


