វិស័យទេសចរណ៍ថៃ ដែលកំពុងព្យាយាមងើបឡើងវិញបណ្ដើរៗ អាចនឹងរងផលប៉ះពាល់ ដោយសារតែរឿងទើបនឹងកើតឡើងថ្មីៗនេះ
ទេសចរណ៍ August 9, 2021 Khmernote

វិស័យទេសចរណ៍ថៃ ដែលកំពុងតែព្យាយាមងើបឡើងវិញ ជាមួយគម្រោងបើកតំបន់ទេសចរណ៍ជាបន្តបន្ទាប់ អាចនឹងទទួលរងផលប៉ះពាល់ដោយសារ ករណីឃាត.កម្មក្នុងពេលថ្មីៗនេះទៅលើភ្ញៀវទេសចរបរទេស។ ឃាត.កម្មលើស្ត្រីជនជាតិស្វីសម្នាក់ ដែលទៅលេងកោះភូកេតក្រោមកម្មវិធី “Phuket sandbox” គឺជាសោកនាដ.កម្ម និងជាគ្រោះ.មហន្តរាយដល់ជាតិផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថៃក្នុងការបើកវិស័យទេសចរណ៍ឡើងវិញដែលសេដ្ឋកិច្ចពឹងផ្អែកខ្លាំង។

លោក Yuthasak Supasorn អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយថា ទីភ្នាក់ងាររបស់លោកមានការភ្ញាក់ផ្អើលចំពោះហេតុការណ៍នេះ ហើយកំពុងតាមដាន និងវាយតម្លៃយ៉ាងដិតដល់ពីផលប៉ះពាល់របស់វាចំពោះវិស័យទេសចរណ៍។ ខណៈមុនវិបត្តិកូវីដ -១៩ វិស័យទេសចរណ៍មានប្រហែល ២០% នៃផលិតផលក្នុងស្រុកសរុបរបស់ថៃ។

គួររម្លឹកផងដែរថា​ ភ្ញៀវទេសចរសញ្ជាតិស្វីស ភេទស្រី អាយុ ៥៧ឆ្នាំ ត្រូវបានប្ល.ន់សម្លា.ប់ ដោយបុរស​ជនជាតិថៃ កាលពីពេលថ្មីៗនេះ។ ក្រោយរកឃើញសាក.សព ប៉ូលីលថៃបានបើកប្រតិបត្តិការស៊ើបអង្កេត ឈានទៅដល់ការចាប់ខ្លួនបុរសជនជាតិថៃដែលជាឃាត.ករ។ ទោះបីជាការចាប់ខ្លួនឃាត.ករ យ៉ាងឆាប់រហ័សបានជួយកេរ្តិ៍ឈ្មោះវិស័យទេសចរណ៍របស់ថៃក៏ដោយ ក៏ភោជនីយដ្ឋាន និងប្រតិបត្តិករហាងនៅភូកេត មានការព្រួយបារម្ភថា ការសម្លាប់នេះនឹងធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចក្នុងតំបន់ ដោយសារភ្ញៀវទេសចរមួយចំនួនបាត់បង់ទំនុកចិត្ត និងកំពុងចាកចេញពីសណ្ឋាគារដែលពួកគេស្នាក់នៅ។

ទោះបីជាយ៉ាងនេះក្ដី លោក Yuthasak បានបញ្ជាក់ថា TAT កំពុងប្រមូលទិន្នន័យពីសាខារបស់ខ្លួនទូទាំងពិភពលោកលើទំនុកចិត្តរបស់ភ្ញៀវទេសចរ និងផលប៉ះពាល់ផ្លូវចិត្តនៃឃាត.កម្មនេះ។ ហើយ TAT នឹងបង្កើតផែនការដើម្បីជួយកាត់បន្ថយផលប៉ះពាល់ និងបន្តលើកកម្ពស់គ្រោងការណ៍ “Phuket sandbox” ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand