សមាគមនាំចេញផ្លែឈើថៃ បានទទូចដល់រដ្ឋាភិបាលឱ្យជួយដោះស្រាយបញ្ហាចាល់ផ្លែមង្ឃុត ដោយបង្កើនការប្រើប្រាស់ក្នុងស្រុកឱ្យបានច្រើន។ ប្រធានសមាគមលោក Sanchai Puranachaikhiri បាននិយាយកាលពីថ្ងៃច័ន្ទថា ការរឹតត្បិត និងការរឹតបន្តឹងការធ្វើដំណើរទប់ស្កាត់វីរុស កូវីដ-១៩ បានរារាំងអ្នកលក់ផ្លែឈើជាង ៩០០ នាក់នៅតំបន់កណ្តាល និងខាងកើត ពីការធ្វើដំណើរទៅចម្ការនៅភាគខាងត្បូងដើម្បីទិញផ្លែមង្ឃុត។
លោកបានបន្តថា បច្ចប្បន្នចម្ការមង្ឃុតនៅខេត្ត Chumphon, Surat Thani, Nakhon Si Thammarat និង Narathiwat កំពុងផចាល់មង្ឃុត ដោយការផ្គត់ផ្គង់ច្រើនហួសប្រមាណ។ លោកបានបន្ថែមថា ទោះបីអ្នកលក់បន្តត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរក៏ដោយក៏ពួកគេនៅតែមានការលំបាកក្នុងការលក់ផ្លែឈើនេះដែរ ព្រោះទីផ្សារនៅតាមបណ្តាខេត្តជាច្រើនត្រូវបានបញ្ជាឱ្យបិទ ខណៈដែលផ្លូវនាំចេញទៅកាន់ប្រទេសចិន និងវៀតណាមក៏ត្រូវបានហាមឃាត់ដោយអាជ្ញាធរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ទន្ទឹមនឹងនេះលោកបានលើកឡើងពីដំណោះស្រាយថា៖ «ដំណោះស្រាយជាក់ស្តែងតែមួយគត់ គឺការបង្កើនការប្រើប្រាស់មង្ឃុតក្នុងស្រុក។ រដ្ឋាភិបាលគួរតែបញ្ជាឱ្យសហករណ៍កសិកម្មនៅក្នុងខេត្តនីមួយៗ ឬ អញ្ជើញក្រុមហ៊ុនឯកជនឱ្យទិញមង្ឃុតហើយចែកទៅកន្លែងព្យាបាលជំងឺកូវី-១៩ និងមណ្ឌលចត្តាឡីស័កដើម្បីចែកឱ្យដល់អ្នកនៅទីនោះ។ វិធីនេះយើងអាចកាត់បន្ថយបញ្ហាការផ្គត់ផ្គង់ផ្លែមង្ឃុត និងជំនះតំរូវការផ្លែឈើទាប ដោយសារការភ័យខ្លាចរបស់អ្នកប្រើប្រាស់ លើផលិតផលដែលមានដានវីរុស-១៩។
លើសពីនេះ លោក Sanchai បានបន្ថែមថា រដ្ឋាភិបាលក៏គួរតែប្រើការទូតដើម្បីចរចាជាមួយអាជ្ញាធរចិននិងវៀតណាម ដើម្បីបើកផ្លូវនាំចេញបន្ថែម ក៏ដូចជាកាត់បន្ថយដំណើរការនៃការត្រួតពិនិត្យលើវីរុសកូវីដ-១៩៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


