វៀតណាម ប្រឈមនឹងការបាត់បង់ទីផ្សារនាំចេញម្រេចធំៗ ដោយសារការចំណាយលើការដឹកជញ្ជូនកើនឡើង
សេដ្ឋកិច្ច July 26, 2021 Khmernote

សមាគមម្រេចវៀតណាម (VPA)​ បានឱ្យដឹងថា ប្រទេសវៀតណាម កំពុងប្រឈមនឹងការបាត់បង់ទីផ្សារនាំចេញម្រេចដ៏ធំមួយ ដោយសារការចំណាយលើការដឹកជញ្ជូនកើនឡើង។ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២១ ការនាំចេញម្រេចរបស់វៀតណាមត្រូវបានប៉ាន់ប្រមាណថា មានចំនួន ១៥៥,០០០ តោនស្មើនឹង ៥០០ លានដុល្លារ។ ការនាំចេញបានថយចុះ ៧% គិតជាបរិមាណបើធៀបនឹងឆ្នាំកន្លងមក ទោះបីមានការកើនឡើង ៤១% ចំពោះតម្លៃ ដោយសារតែតម្លៃនាំចេញខ្ពស់។

យ៉ាងណាមិញ មូលហេតុចម្បងដែលនៅពីក្រោយការនាំចេញថយចុះ គឺបណ្ដាលមកពីការចំណាយលើភ័ស្តុភារ ខណៈទិន្នផលក៏ថយចុះដូចគ្នាដែរ ដែលបណ្ដាលមកពីជំងឺរាតត្បាតកូវីដ-១៩។ ជាមួយគ្នានេះ​ការចំណាយលើការដឹកជញ្ចូនមានពីរផ្នែកសំខាន់ៗ – ថ្លៃផែ (រួមទាំងការផ្ទុកទំនិញនិងការដឹកជញ្ជូនទំនិញក៏ដូចជានីតិវិធីរដ្ឋបាល) និងថ្លៃដើមទាក់ទងនឹងកុងតឺន័រដឹកទំនិញតាមសមុទ្រ។

សហគ្រាសក្នុងស្រុកបាននិយាយថា ថ្លៃដើមនៃការដឹកជញ្ជូនម្រេចពីប្រទេសវៀតណាមទៅកាន់ទីផ្សារនាំចេញសំខាន់ៗដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២១។ និន្នាការកើនឡើងនេះមិនបានបង្ហាញសញ្ញាធ្លាក់ចុះទេ។ ហើយយោងតាមសមាគមបណ្តាញដឹកជញ្ជូនបាននិយាយថា ថ្លៃដឹកទំនិញខ្ពស់ជាងមុន គឺដោយសារតែកង្វះកុងតឺន័រ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus