ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ ហាក់កំពុងត្រូវប៉ាន់ខ្លាំង ដោយប៉ុន្មានឆ្នាំកន្លងមកនេះទាក់ទាញគម្រោងវិនិយោគទាំងតូច ទាំងធំ មិនចេះដាច់ឱ្យចូលវិនិយោគនៅក្នុងខេត្ត ជាពិសេសនោះគឺការបង្កើតតំបន់សេដ្ឋកិច្ចពិសេស។ ជាក់ស្ដែងយោងតាមបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កដា ម្សិលមិញនេះ បានឱ្យដឹងថា គម្រោងវិនិយោគចំនួន ២ថ្មទៀតបានបោះទុនចូលខេត្តស្វាយរៀង និងខេត្តព្រះសីហនុ ដែលមានទុនវិនិយោគសរុប ៧.៨លានដុល្លារ លានដុល្លារអាមេរិក និងបង្កើតការងារដល់ប្រជាពលរដ្ឋបានជិត ១ពាន់កន្លែង។
សេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- “CATHAYA (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រវាយនភណ្ឌ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២,៨ លានដុល្លារអាមេរិក និងបង្កើនការងារបានចំនួន ១៧០នាក់។

២- “CK SPORTS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង គ្រឿងបន្សំស្បែកជើង និងសម្ភារៈកីឡា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងបង្កើនការងារបានចំនួនប្រមាណ ២១០នាក់៕

អត្ថបទ៖ លីនី


