រដ្ឋាភិបាលថៃ រំពឹងថានឹងអាចទាញចំណូលបាន ៥.៤ លានដុល្លារពីគម្រោង បើកកោះចំនួន ៣ ស្វាគមន៍ភ្ញៀវទេសចរឡើងវិញនៅខែដំបូង
ទេសចរណ៍ July 19, 2021 Khmernote

រដ្ឋាភិបាលថៃ រំពឹងថា នឹងអាចទទួលបានចំណូលចំនួន ១៨០លានបាត (ប្រមាណ ៥.៤លានដុល្លារអាមេរិក) ពីគម្រោង «Samui Plus» ក្នុងអំឡុងពេលបើកដំបូង។ «Samui Plus» គឺជាគម្រោងបើកកោះចំនួន ៣ ស្វាគមន៍ភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីគម្រោង «Phuket Sand Box» ដែលក្នុងនោះមានកោះ Samui, កោះ Pha-ngan និងកោះ Tao កាលពីពាក់កណ្ដាល ខែកក្កដា ថ្មីៗនេះ។

លោក Thanakorn Wangboonkongchana អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ច (CESA) បាននិយាយថា ភ្ញៀវទេសចរបរទេសប្រមាណ ១,០០០ នាក់ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់កោះ Samui ក្រោមគម្រោង «Samui Plus » នៅថ្ងៃទី ១៥ ខែសីហា។

លោកបាន​បន្តថា ភ្ញៀទេសចរភាគច្រើនមកពីអឺរ៉ុប និងមជ្ឈឹមបូព៌ា ដោយធ្វើដំណើរជាលក្ខណៈសមាជិកគ្រួសារ។ លោកលើកឡើងថា៖ “ យើងនឹងទទួលបានប្រាក់ចំណូលប្រហែល ១៨០ លានបាតពីគម្រោង «Samui Plus» ក្នុងរយៈជាងពេលមួយខែ។ គួរឱ្យដឹងថា គម្រោង «Samui Plus» បានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ថ្មីនេះ ដោយគ្របដណ្តប់លើកោះ Samui, កោះ Pha-ngan និងកោះ Tao ប៉ុន្តែណោថ្ងៃបើកដំណើរការដំបូង យោងតាមសារព័ត៌មាន The Nation បានបង្ហាញថា មិនមានភ្ញៀវទេសច​របរទេសណាម្នាក់ចូលមកកម្សាន្តនៅ Koh Samui ឡើយ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost