ស្អាតខ្លាំង! ផ្លូវជុំវិញប្រាសាទបាគងស្រស់ស្អាតត្រជាក់ភ្នែក បន្ទាប់ពីអាជ្ញាធរជាតិអប្សរាជួសជុលកែលម្អរួចរាល់ជាស្ថាពរ
ទេសចរណ៍ July 13, 2021 Khmernote

ផ្លូវជុំវិញប្រាសាទបាគង ដែលត្រូវបានជួសជុល និងកែលម្អ ដោយអាជ្ញាធរជាតិអប្សរាបានរួចរាល់ជាស្ថាពរហើយ នេះបើយោងតាមការចុះផ្សាយរបស់ហ្វេប៊ុកផេករបស់អាជ្ញាធរជាតិអប្សរាកាលពីពេលថ្មីៗនេះ​។ ការជួសជុលកែលម្អផ្លូវនេះ កាន់តែបង្កើននូវសម្រស់ដ៏ស្រស់ស្អាត ទាក់ភ្នែកដល់ភ្ញៀវទេសចរ ក៏ដូចជាសម្រួលដល់ការធ្វើដំណើរឱ្យកាន់តែងាយស្រួលសម្រាប់ប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានជួសជុលកែលម្អផ្លូវជុំវិញប្រាសាទបាគង ដែលភ្ជាប់ពីផ្លូវជាតិលេខ៦ កាត់តាមប្រាសាទព្រះគោ ឆ្ពោះទៅជុំវិញប្រាសាទ រួចរាល់ជាស្ថាពរ ដោយផ្លូវនេះមានប្រវែង ២,៧៨១ ម៉ែត្រ ទទឹង ៥-៦ ម៉ែត្រ ហេីយអ៊ុតបេតុងកៅស៊ូ (AC) កម្រាស់ ៦ ស.ម៕

អត្ថបទ៖ លីនី