លោក ប្រាយុធ ចានអូចា ប្តេជ្ញាបរិច្ចាគប្រាក់ខែចំនួនបីខែ ដល់កិច្ចប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវីដ-១៩
សេដ្ឋកិច្ច July 10, 2021 Khmernote

យោងតាមការចុះផ្សាយរបស់​សារព័ត៌មាន The Nation បានឱ្យដឹងថា នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុធ ចានអូចា បានប្តេជ្ញាថានឹងបរិច្ចាគប្រាក់ខែរបស់គាត់ចំនួនបីខែ ដល់កិច្ចប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវីដ-១៩។ លោកប្រាយុទ្ធ បានសន្យានៅក្នុងការប្រកាសរបស់មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានការណ៍កូវីដ-១៩ កាលពីថ្ងៃសុក្រ ដែលបានដាក់ចេញពីការបិទខ្ទប់រយៈពេល ១៤ ថ្ងៃនៅតាមខេត្ត ក្រុងចំនួន ៦ គឺ ទីក្រុងបាងកក, ខេត្តណាខុនផាធុម, ណុនថាបូរី, ខេត្តផាធុមថានី , សាមុតប្រាកាន និងសាមុត សាខន ដោយ វិធានការនេះនឹងចាប់ផ្តើមពីថ្ងៃសៅរ៍នេះ។

សារព័ត៌មានដដែលបានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តីទទួលបានប្រាក់ខែសរុបចំនួន ១២៥,៥៩០ បាត (៣.៨ម៉ឺនដុល្លារ) ក្នុងមួយខែ ពោលគឺប្រាក់ខែ ៧៥,៥៩០ បាតបូក នឹងប្រាក់ឧបត្ថម្ភផ្ទាល់ខ្លួនចំនួន ៥ម៉ឺនបាត។ ដូច្នេះលោក ប្រាយុទ្ធ នឹងបរិច្ចាគប្រាក់សរុបចំនួន ៣៧៦,៧៧០ បាត (ប្រមាណ ១១.៥ ម៉ឺនដុល្លារ) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុស​រាតត្បាតនៅក្នុងប្រទេស៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand