យោងតាមអគ្គនាយកដ្ឋានគយវៀតណាម បានឱ្យដឹងថាប្រទេសវៀតណាមបាននាំចេញនូវគ្រាប់ជីវឥន្ធនៈ (fuel pellets) ប្រមាណ ៣.២ លានតោននៃប្រភេទផ្សេងៗ គ្នាកាលពីឆ្នាំមុន ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសនាំចេញផលិតផលធំលំដាប់ទី ២ លើពិភពលោក។ សមាគមផលិតឈើនិងព្រៃឈើវៀតណាម (VIFOREST) បានរាយការណ៍ថា ផលិតរបស់វៀតណាមភាគច្រើនត្រូវបាននាំចេញទៅប្រទេសជប៉ុននិងសាធារណរដ្ឋកូរ៉េ ដើម្បីផ្តល់ការបញ្ចូលសម្រាប់ផលិតកម្មថាមពលកំដៅ។
គ្រាប់ជីវឥន្ធនៈ (Pellets) គឹជាឥន្ធនៈជីវម៉ាស់ ដែលជាទូទៅផលិតចេញពីកាកសំណល់ឈើដូចជា កំទេចឈើ សំណល់រឹង និងកាកសំណល់កសិកម្ម ឧទាហរណ៍អង្កាម ដំណាំពោត ដំឡូងមី និងដំណាំកាហ្វេ។ ការនាំចេញគ្រាប់ជីវឥន្ធនៈនេះ បានកើនឡើងដល់ ៣.២ លានតោន ក្នុងឆ្នាំ២០២០ ពីចំនួន ១៧៥.៥ តោនក្នុងឆ្នាំ ២០១៣ ខណៈប្រាក់ចំណូលនាំចេញបានកើនឡើង ១៥.៣ ដងពីជិត ២៣ លានដុល្លារក្នុងឆ្នាំ២០១៣ ដល់ ៣៥១ លានដុល្លារក្នុងឆ្នាំ ២០២០។
ជាមួយគ្នានេះដែរ ប្រទេសវៀតណាមមានរោងចក្រផលិតគ្រាប់ជីវឥន្ធនៈនេះចំនួន ៨០ និងរោងចក្រផលិតភាគច្រើននៅតំបន់ខាងត្បូង និងភាគឦសាន ដែលមានសមត្ថភាពរួមជិត ៤.៥ លានតោនក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន VIFOREST ព្យាករថា តម្រូវការគ្រាប់ជីវឥន្ធនៈសម្រាប់ពិភពលោកទំនងជាកើនឡើងប្រហែល ២៥០% ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខដល់ ៣៦ លានតោននៅឆ្នាំ ២០៣០៕




អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


