ស្ថានីយ៍វារីអគ្គិសនីធំជាងគេបង្អស់លំដាប់ទី២ ត្រូវបានដាក់ឱ្យដំណើរការហើយកាលពីថ្ងៃច័ន្ទ ដោយរួមចំណែកដល់ការអភិវឌ្ឍន៍បៃតង និងគោលដៅអព្យាក្រឹតកាបូន។ ស្ថានីយ៍វារីអគ្គិសនីនេះឈ្មោះថា Baihetan ដែលមានទីតាំងស្ថិតនៅលើដងទន្លេ Jinsha ដែលជាផ្នែកខាងលើនៃទន្លេ Yangtze នៅភាគនិរតីប្រទេសចិន ដោយមានទឹកប្រាក់វិនិយោគ ២២០ ពាន់លានយ័ន (ប្រហែល ៣៤.០៧ ពាន់លានដុល្លារអាមេរិក)។
ជាមួយនឹងការសាងសង់ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៧ ស្ថានីយ៍វារីអគ្គិសនីដែលបញ្ជូនធនធានថាមពលដ៏សំបូរបែបនៅភាគខាងលិចទៅកាន់តំបន់ប្រើប្រាស់ថាមពលនៅភាគខាងកើតប្រទេសចិននេះ គឺជាជំហានដ៏សំខាន់មួយក្នុងការប្រើប្រាស់ថាមពលស្អាតរបស់ប្រទេស។
ស្ថានីយ៍វារីអគ្គីសនីដែលលាតសន្ធឹងខេត្ត Yunnan និង Sichuan នឹងមានសមត្ថភាពតំឡើងថាមពលសរុប ១៦លានគីឡូវ៉ាត់។ វានឹងត្រូវបានបំពាក់ដោយម៉ាស៊ីនវារីអគ្គិសនីចំនួន ១៦ គ្រឿង ដែលមា៉ស៊ីននីមួយៗមានសមត្ថភាពផលិត ១ លានគីឡូវ៉ាត់ដែលជាសមត្ថភាពតែមួយឯកតាធំជាងគេបំផុតនៅលើពិភពលោក។
នៅក្នុងរោងចក្រថាមពលក្រោមដីនៃស្ថានីយ៍ អង្គភាពចំនួនពីរដំបូងកំពុងដំណើរការជាប្រចាំ។ យោងតាមសាជីវកម្មចិន Three Gorges Corporation (CTGC) ដែលបានសាងសង់ស្ថានីយ៍នេះបាន ឲ្យដឹងថាអង្គភាពទាំងអស់គ្រោងនឹងដំណើរការនៅខែកក្កដាឆ្នាំ ២០២២ ហើយនឹងបង្កើតថាមពលជាមធ្យមជាង ៦២.៤ ពាន់លានគីឡូវ៉ាត់ម៉ោងរៀងរាល់ឆ្នាំ។
នៅពេលបញ្ចប់ស្ថានីយ៍វារីអគ្គិសនី Baihetan នឹងក្លាយជាស្ថានីយ៍វារីអគ្គិសនីធំជាងគេលំដាប់ទី ២ លើពិភពលោកទាក់ទងទៅនឹងសមត្ថភាពដំឡើងសរុបដែលស្ថិតនៅលំដាប់ទី២ បន្ទាប់ពីគម្រោង Three Gorges Dam នៅភាគកណ្តាលខេត្ត Hubei។ ជាមួយគ្នានេះដែរនៅពេលប្រតិបត្តិការពេញលេញគំរោង Baihetan ត្រូវបានគេរំពឹងថា នឹងជួយសន្សំសំចៃធ្យូងថ្មស្តង់ដារប្រមាណ ១៩.៦៨ លានតោននិងកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីត ៥១.៦ លានតោន ស៊ុលហ្វាតឌីអុកស៊ីត (sulfur dioxide) ១៧០,០០០ តោន និងអុកស៊ីដអាសូត (nitrogen oxides) ១៥០,០០០ តោនជារៀងរាល់ឆ្នាំ។
បើយោងតាមវិស្វករ Chen Hao បាននិយាយថា ម៉ាស៊ីនភ្លើងដែលជាធាតុផ្សំនៃគ្រឿងមានទំងន់ ១,៩៥៥ តោន និងអាចបង្វិលបានចំនួន ១១១ បដិវត្តក្នុងមួយនាទី ហើយនៅតែមានស្ថេរភាពដែលធានាបាននូវប្រតិបត្តិការប្រកបដោយសុវត្ថិភាពរយៈពេលវែងរបស់អង្គភាព។ លើសពីនេះ ទំនប់ Baihetan គឺជាទំនប់ផែពីរជាន់ដែលមានកំពស់ខ្ពស់បំផុត ២៨៩ម៉ែត្រ និងមានបណ្តោយប្រវែង ៧០៩ម៉ែត្រ៕





អត្ថបទ៖ លីនី
ប្រភព៖ xinhuanet


