រដ្ឋាភិបាលចិន នឹងទិញសាច់ជ្រូកទុកបម្រុងសម្រាប់រដ្ឋ ដើម្បីជួយលើកតម្លៃដែលកំពុងធ្លាក់ចុះខ្លាំងឱ្យខ្ពស់វិញ ជាពិសេស​ជួយដល់កសិករ
សេដ្ឋកិច្ច June 28, 2021 Khmernote

អ្នករៀបចំផែនការរដ្ឋរបស់ប្រទេសចិន បាននិយាយនៅថ្ងៃច័ន្ទនេះថា រដ្ឋបាលកណ្ដាល និងមូលដ្ឋាន នឹងចាប់ផ្តើមទិញសាច់ជ្រូកសម្រាប់បម្រុងទុករបស់រដ្ឋ ដើម្បីគាំទ្រដល់តម្លៃដែលបានធ្លាក់ចុះនៅក្នុងប៉ុន្មានខែថ្មីៗនេះ។ គណៈកម្មាធិការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិ (NDRC) បាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនថា តម្លៃជ្រូកឈានទៅរកការធ្លាក់ចុះខ្លាំង កាលពីសប្តាហ៍មុន។

ប្រភពបានឱ្យដឹងបន្ថែមថា ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីតម្លៃជ្រូករស់នៅក្នុងប្រទេសផលិតសាច់ជ្រូកកំពូលលើពិភពលោកមួយនេះ បានធ្លាក់ចុះ ៦៥% ពីខែមករាដល់ដើមខែមិថុនា ដែលធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញរបស់កសិករ និងបង្កើនការព្រួយបារម្ភថា មនុស្សជាច្រើននឹងឈប់ធ្វើកសិកម្ម បង្កឱ្យមានកង្វះខាតនៅពេលក្រោយ។

គួរបញ្ជាក់ផងដែរថា យោងតាម Shanghai JC Intelligence Co Ltd បានឱ្យដឹងថាតម្លៃសត្វជ្រូករស់ធ្លាក់ចុះដល់ ១២.៩ យ័ន (២.០០ ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម កាលពីថ្ងៃទី ២១ ខែមិថុនា ហើយការធ្លាក់ចុះនៅតែបន្តចាប់តាំងពីពេលនោះរហូតដល់ ១៧.៣៥ យន់ក្នុងមួយគីឡូក្រាមកាលពីថ្ងៃច័ន្ទ កន្លងទៅ៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia