ធនធានធម្មជាតិអំណោយផល ឥណ្ឌូនេស៊ី ដាក់គោលដៅដើម្បីក្លាយជាអ្នកផលិតអាគុយធំជាងគេបំផុតនៅលើពិភពលោក
សេដ្ឋកិច្ច June 28, 2021 Khmernote

លោក Bahlil Lahadalia រដ្ឋមន្ត្រីក្រសួងវិនិយោគដែលជាប្រធានក្រុមប្រឹក្សាសម្របសម្រួលវិនិយោគ (BKPM) បានមានប្រសាសន៍ថា ប្រទេសឥណ្ឌូនេស៊ីគួរតែក្លាយជាអ្នកផលិតអាគុយធំជាងគេនៅលើពិភពលោក ដោយមានផែនការរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍយានយន្តអគ្គិសនីនៅក្នុងប្រទេស។

ក្នុងអំឡុងពេលសិក្ខាសាលាមួយស្តីពីទស្សនវិស័យនៃឧស្សាហកម្មអាគុយជាតិនៅថ្ងៃទី ២៤ ខែមិថុនា លោក Lahadalia បាននិយាយថាប្រទេសឥណ្ឌូនេស៊ីត្រូវបានគេស្គាល់ ដោយសារទ្រព្យសម្បត្តិ ធនធានធម្មជាតិ រួមមានឈើ មាស ត្រីនិងធ្យូងថ្មណប៉ុន្តែវាមិនបានផ្តល់តម្លៃបន្ថែមដល់ប្រទេសនេះទេ ពួកគេត្រូវបាននាំចេញជាទម្រង់វត្ថុធាតុដើម។ ហើយវត្ថុធាតុដើមដើម្បីផលិតអាគុយសម្រាប់រថយន្តអគ្គិសនី គឺនីកែលម៉ង់ហ្គាណែសនិង cobalt ដែលមាននៅក្នុងប្រទេសឥណ្ឌូនេស៊ី។

លោកបានបន្តថា នៅទ្វីបអ៊ឺរ៉ុបនៅឆ្នាំ ២០៣០ យានយន្ត ៧០%នៅក្នុងតំបន់នឹងប្តូរពីឥន្ធនៈហ្វូស៊ីលទៅជាថាមពលកកើតឡើងវិញ។ ហើយ វាក៏នឹងកើតមានផងដែរនៅក្នុងប្រទេសអាស៊ី និងអាមេរិកឡាទីនមួយចំនួនរួមទាំងឥណ្ឌូនេស៊ីផងដែរ។ ជាមួយគ្នានោះ លោកបានកត់សម្គាល់ថា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការណ៍ដ៏ទូលំទូលាយមួយចំនួន ដើម្បីលើកទឹកចិត្តដល់វិនិយោគិនក្នុងការវិនិយោគនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ជាក់ស្ដែងនៅក្នុងសកម្មភាពដំបូងរបស់ខ្លួនរដ្ឋាភិបាលបានហាមឃាត់ការនាំចេញរ៉ែនីកែលចាប់តាំងពីចុងខែតុលាឆ្នាំ ២០១៩ ។ ហើយរដ្ឋាភិបាលក៏បានផ្តល់ការលើកទឹកចិត្តជាច្រើនរួមមា ការកាត់បន្ថយពន្ធ និងការធ្វើឱ្យមានភាពងាយស្រួលនៃអាជ្ញាប័ណ្ណនាំចូលគ្រឿងម៉ាស៊ីនដើម្បីទាក់ទាញវិនិយោគិន៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus