ដំណើរកម្សាន្តនៅរមណីយដ្ឋានអង្គរ ជាប់ចំណាត់ថ្នាក់លេខ១ ជាដំណើរកម្សាន្តលំហែកាយដ៏ប្រណីត ប្រចាំឆ្នាំ២០២១
ទេសចរណ៍ June 26, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ដំណើរកម្សាន្តរយៈពេល០៣ថ្ងៃ នៅរមណីយអង្គរ ក្នុងខេត្តសៀមរាប បានឈ្នះរង្វាន់ទេសចរណ៍ប្រណិតលំដាប់ពិភពលោករបស់ ទ្រីបអេដវ៉ាយស័រ (Tripadvisor)។ នេះបើតាមការចេញផ្សាយរបស់គេហទំព័រទេសចរណ៍ដ៏ល្បីល្បាញមួយនេះ កាលពីពេលថ្មីៗ។

ការសម្រាកលំហែកាយរយៈពេលបីថ្ងៃនៅរមណីយដ្ឋានអង្គរ ទឹកធ្លាក់ភ្នំគូលែន រមណីយដ្ឋានកំពង់ភ្លុក និងប្រាសាទបន្ទាយស្រី នៅខេត្តសៀមរាប បានស្ថិតនៅកំពូលតារាងដំណើរកម្សាន្តប្រណីតលំដាប់កំពូល (Top Luxury Tour) ។

TripAdvisor បានបង្កើតឱ្យមានពានរង្វាន់ជម្រើសអ្នកទេសចរ “Best of the Best” Things to Do ដោយចែកចេញជា១២ផ្នែក ដោយរាប់តាំងពីសកម្មភាពដែលផ្តោតទៅលើធម្មជាតិ និងការធ្វើដំណើរផ្សងព្រេងឡើងភ្នំ ឆ្លងទឹក រហូតដល់បទពិសោធន៍ប្លែកៗ ដែលឆ្លុះបញ្ចាំងពីសកម្មភាពថ្មីៗដ៏ទាក់ទាញ ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ-១៩មក៕

ប្រភព៖ ក្រសួងព័ត៌មាន