យោងតាមរដ្ឋមន្រ្តីសុខភាពសាធារណៈ Anutin Charnvirakul បានប្រកាសនៅថ្ងៃច័ន្ទនេះថា ប្រទេសជប៉ុនបានផ្ដល់វ៉ាក់សាំងកូវីដ AstraZeneca ដល់ប្រទេសថៃ។ លោកបានបន្តថា កិច្ចព្រមព្រៀងនេះនឹងត្រូវចុះហត្ថលេខានៅថ្ងៃព្រហស្បតិ៍ ហើយការដឹកជញ្ជូនគួរតែមកដល់នៅខែកក្កដា ទោះបីជាចំនួនដូសមិនត្រូវបានបង្ហាញក៏ដោយ។
ជាមួយគ្នានេះដែរ លោក Anutin បានបន្ថែមថា វ៉ាក់សាំងពីប្រទេសជប៉ុននឹងត្រូវចែកចាយតាមគោលការណ៍ណែនាំដែលកំណត់ដោយមជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាព Covid-19 ដោយបណ្ដុំវ៉ាក់សាំងនីមួយៗត្រូវបានបញ្ជូនទៅគណៈកម្មាធិការប្រយុទ្ធនឹងជំងឺឆ្លងតាមខេត្តរៀងរាល់សប្តាហ៍ មុនពេលពួកគេត្រូវបានគេបែងចែកទៅតំបន់នីមួយៗ។
គួរបញ្ជាក់ផងដែរថា ការបរិច្ចាគរបស់ជប៉ុន គឺជានិមិត្តរូបនៃមិត្តភាពរវាងប្រទេសទាំងពីរ ដោយការបរិច្ចាគនេះនឹងជួយដល់ប្រទេសថៃនូវការផ្គត់ផ្គង់របស់ខ្លួន និងផ្តល់ឱ្យវ៉ាក់សាំងមានភាពបត់បែនបន្ថែមទឪតត។ ប្រទេសជប៉ុន គឺជាវិនិយោគិនដ៏សំខាន់មួយនៅក្នុងប្រទេសថៃ ហើយបន្ទាប់ពីស្ថានភាព Covid ត្រូវបានដោះស្រាយការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំជាងពេលណាៗទាំងអស់”៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


