ឯកឧត្តម ម៉ុង ឫទ្ធី សម្រេចដាំល្មេីបន្ថែមទៀតឱ្យបានគ្រប់ ៤០ហិកតា ព្រោះចង់កាត់បន្ថយការនាំចូលពីបរទេស ជួយពលរដ្ឋ និងលើកមុខមាត់ជាតិ
សេដ្ឋកិច្ច June 12, 2021 Khmernote

ឯកឧត្តម ម៉ុង ឫទ្ធី សម្រេចដាំដំណាំផ្លែ​ល្មេីបន្ថែមទៀត ឱ្យបានគ្រប់ ៤០ហិកតា ដើម្បីកាត់បន្ថយការនាំចូលពីបរទេស នេះបើយោងតាមការបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម កាលពីពេលថ្មីៗនេះ។

នៅលើផេកហេសប៊ុក ឯកឧត្តមបានសរសេរដូច្នេះថា៖ « ដេីម្បី​ចូលរួម​ចំណែក​កាត់បន្ថយ​ការនាំចូល​ផ្លែ​ល្មេី​មកពី​បរទេស​ ខ្ញុំ​បាន​ដាំដេីមល្មេី​ជាបន្តបន្ទាប់​រហូតមកដល់​ដេីម​រដូវវស្សា​នេះ​ បាននិង​កំពុងតែ​ដាំបន្តទៀត​អោយបាន​គ្រប់ចំនួន​​ ៤០ហិកតា​ ​ក្នុង​គំលាត៦ម៉ែត្រ ​ស្មេីនិង​២៧៨ដេីមក្នុង​មួយហិកតា​ ខ្ញុំ​មាន​មោទនភាព​ខ្លាំងណាស់​ដែលបានឃេីញ​កសិករ​ និង​អាជីវករ​បាន​រួមគ្នា​ដាំល្មេី​ ទទួល​បាន​ផល​ជាទី​គាប់ចិត្ត​នៅលេី​ទឹកដី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យេីង​ កសិករ​អាជីវករ​ទទួល​បាន​ប្រាក់​ចំណូល​ប្រជាពលរដ្ឋ​មានការងារធ្វេី​ ព្រះរាជាណាចក្រ​កម្ពុជា​យេីង​មាន​កិត្តិយស​នៅ​លេីឆាក​អន្តរជាតិ​ បេីយេីងរួមគ្នា​បង្កេីនការដាំ​អោយបាន​កាន់តែច្រេីន​ នោះយេីងនិង​អាច​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិទៀត​​​រឹតតែ​មាន​មោទនភាព​បន្ថែមទៀត​ »៕

អត្ថបទ៖ លីនី