ពលករឡាវនៅក្រៅប្រទេសជិត ១១៤,០០០ នាក់គ្មានការងារធ្វើដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត កូវីដ-១៩ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងការងារនិងសុខុមាលភាពសង្គមឡាវលោក Baykham Kattiya ។ ទន្ទឹមនឹងនេះដែរកម្មករឡាវចំនួន ១៣ ម៉ឺននាក់ត្រូវត្រឡប់មកផ្ទះវិញ ដោយសារតែការបិទរោងចក្រ ឬ សហគ្រាសរបស់ពួកគេ។
លោក រដ្ឋមន្រ្តីការងារបាននិយាយថា អ្នកដែលធ្វើការនៅក្នុងឧស្សាហកម្មទេសចរណ៍ គឺរងគ្រោះខ្លាំងជាងគេ។ យ៉ាងណាមិញ ដើម្បីដោះស្រាយវិបត្តិនេះ រដ្ឋាភិបាលឡាវបានបង្កើតក្រុមការងារចំនួនពីរផ្នែក ដោយមួយត្រូវទទួលបន្ទុកផ្នែកការពារនិងត្រួតពិនិត្យវីរុស កូវីដ-១៩ និងមួយទៀតជាអ្នកត្រួតពិនិត្យនិងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ។
ជាមួយគ្នាននោះដែរ រដ្ឋាភិបាលក៏បានបង្កើតគម្រោងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដើម្បីគាំទ្រដល់កម្មករនិងអាជីវកម្មដែលរងផលប៉ះពាល់ពីជំងឺរាតត្បាតដោយដកហូតពន្ធលើប្រាក់ចំណូលបុគ្គលិក និងកាត់បន្ថយ ឬ ផ្អាកការប្រមូលពន្ធលើប្រាក់ចំណូលក្រុមហ៊ុន។
រដ្ឋាភិបាលក៏បានអនុម័តលើអត្ថប្រយោជន៍ពិសេសនៃភាពអត់ការងារធ្វើដែលមានតម្លៃប្រហែល ៤ លានដុល្លារអាមេរិកក្នុងការគាំទ្រដល់អ្នកដែលស្ថិតក្នុងកម្មវិធីសុខុមាលភាពសង្គមរបស់ប្រទេស ហើយកំពុងស្វែងរកជំនួយបន្ថែមទៀតដើម្បីជួយដល់កម្មករដែលរស់នៅក្នុងស្ថានភាពលំបាក៕




អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


