វៀតណាម ផ្អាកការនាំចូលជ្រូករស់រាប់រយក្បាលពី​ប្រទេសថៃ ដោយសារតែរឿងមួយនេះ
សេដ្ឋកិច្ច May 29, 2021 Khmernote

រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា​ ប្រទេសវៀតណាម នឹងផ្អាកការនាំចូលជ្រូករស់ពីប្រទេសថៃជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញសត្វជ្រូកដែលមានជំងឺផ្តាសាយជ្រូកអាហ្វ្រិកក្នុងចំណោមជ្រូកនាំចូលនៅក្នុងខែនេះ។ សេចក្តីថ្លែងការណ៍ដដែលបាននិយាយថា វិធានការណ៍នេះមានគោលបំណង ដើម្បីបង្ការជំងឺរាលដាលដល់ហ្វូងជ្រូកក្នុងស្រុក ហើយការផ្អាកនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ៣០ ខែមិថុនា។

ជាមួយគ្នានេះដែរ របាយការណ៍បាននិយាយថា ជំងឺគ្រុនជ្រូកនៅអាហ្វ្រិកត្រូវបានរកឃើញនៅក្នុងហ្វូងជ្រូករស់ចំនួន ៩៨០ ក្បាលដែលនាំចូលពីប្រទេសថៃនៅថ្ងៃទី ១៩ ខែឧសភា។ គួរបញ្ជាក់ផងដែរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីដើមឆ្នាំនេះថា ប្រទេសវៀតណាមបាននាំចូលជ្រូករស់ជាង ៥ សែនក្បាលពីប្រទេសថៃនៅឆមាសទី ២ នៃឆ្នាំ ២០២០ កន្លងមក៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost