នាយករដ្ឋមន្រ្តី Vu Duc Dam បាននិយាយកាលពីពេលថ្មីៗនេះបាននិយាយថា ភ្ញៀវទេសចរទៅប្រទេសវៀតណាមដែលត្រូវបានគេចាត់ថ្នាក់ថាមានសុវត្ថិភាព អាចត្រូវបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័ក្ករយៈពេលតែ ៧ថ្ងៃប៉ុណ្ណោះ ជំនួសឱ្យការធ្វើចត្តឡីស័ក្ករយៈពេល ២១ថ្ងៃ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា លោកបានផ្តល់យោបល់នៅក្នុងកិច្ចប្រជុំមួយជាមួយគណៈកម្មាធិការជាតិសម្រាប់ការការពារនិងត្រួតពិនិត្យ Covid-19 កាលពីថ្ងៃពុធ ប៉ុន្តែមិនបានបញ្ជាក់លម្អិតថា តើនរណានឹងត្រូវបានចាត់ទុកថាមានសុវត្ថិភាពនោះទេ ហើយផ្ទុយទៅវិញបានបញ្ជាឱ្យក្រសួងសុខាភិបាលគូរចំណាត់ថ្នាក់ប្រភេទនេះ។
ក្នុងនោះផងដែរ លោក Vu Duc Dam ក៏បានណែនាំក្រសួងឱ្យបង្កើតផែនការធ្វើតេស្តវីរុស Covid-19 ថ្មីសម្រាប់ភ្ញៀវទេសចរ និងផ្តល់អាទិភាពដល់ការហោះហើរ។ លើសពីនេះលោកបានថ្លែងថា ការកាត់បន្ថយរយៈពេលកំណត់សម្រាប់មួយសប្តាហ៍ គឺមានសារៈសំខាន់ណាស់សម្រាប់ពាណិជ្ជកម្ម នឹងជួយសម្រាលបន្ទុកលើតំបន់ដាច់ស្រយាល និងកាត់បន្ថយចំណាយសម្រាប់អ្នកចូលមកក្នុងប្រទេស។

គួរបញ្ជាកើផងដែរថា បច្ចុប្បន្ននេះប្រទេសវៀតណាមបានដាក់ការធ្វើចត្តាឡីស័ក្ករយៈពេល ២១ ថ្ងៃសម្រាប់ភ្ញៀវទេសចរមកពីបរទេសដែលកើនឡើងពី ១៤ ថ្ងៃដែលបានដាកើកាលពីមុន បន្ទាប់ពីមានមនុស្សជាច្រើនត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកជំងឺ Covid-19 បន្ទាប់ពីបានបញ្ចប់ការធ្វើចត្តាឡីស័ក្ក៕


អត្ថបទ៖ លីនី
ប្រភព៖ vnexpress


