ជប៉ុន នឹងដាក់ប្រទេសចំនួន ៣ បន្ថែមទៀតនៅជិតប្រទេសឥណ្ឌា ក្នុងវិធានការរឹតបន្តឹងទប់ស្កាត់ការឆ្លងវីរុស Covid-19
ទេសចរណ៍
May 19, 2021
Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា ប្រទេសជប៉ុននឹងដាក់ប្រទេសចំនួន ៣ បន្ថែមទៀតនៅជិតប្រទេសឥណ្ឌា ក្នុងវិធានការរឹតបន្តឹងដោយសារតែការរីករាលដាលនៃវីរុស Covid-19 ប្រភេទថ្មី ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា។
ប្រភពដដែលបានឱ្យដឹងថា រដ្ឋាភិបាលបានជប៉ុនប្រកាសនៅថ្ងៃអង្គារនេះថា ប្រជាជនមកពីប្រទេសបង់ក្លាដេស ស្រីលង្កា រួមទាំងម៉ាល់ឌីវ នឹងត្រូវស្នាក់នៅកន្លែងសម្រាកដែលកំណត់ដោយរដ្ឋាភិបាលសម្រាប់រយៈពេល ៦ ថ្ងៃដំបូងនៃរយៈពេលធ្វើចត្តាឡីស័ក្ក ២ សប្តាហ៍នៅពេលមកដល់។

គួរបញ្ជាក់ផងដែរថា ទីក្រុងតូក្យូ បានចាត់វិធានការដូចគ្នារួចហើយ សម្រាប់ការមកដល់របស់អ្នកដំណើរពីប្រទេសឥណ្ឌា ប្រទេសប៉ាគីស្ថាន និងនេប៉ាល់កាលពីពេលថ្មីៗនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk


