ថៃ៖ ការសិក្សាមួយបានបង្ហាញថា ប្រទេសថៃបានខាតបង់សេដ្ឋកិច្ចប្រមាណជា ១០០ ពាន់លានបាត ( ៣ ១៨២ ២៣១ ០០០ លានដុល្លារអាមេរិក ) ក្នុងមួយខែព្រោះតែរលកទី ៣ នៃជំងឺកូវី ១៩ ដែលកំពុងរាតត្បាតនៅក្នុងប្រទេសថៃយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ននេះ។ គួររម្លឹកថា ការរាតត្បាតនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃនាពេលនេះហាក់មានលក្ខណៈធ្ងន់ធ្ងរខ្លាំង ដោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃនៅទូទាំងប្រទេសថៃអាចកើនលើសពី ១ ពាន់នាក់ មន្ទីរពេទ្យត្រូវខ្វះគ្រែសម្រាប់អ្នកជំងឺជំងឺ ខណៈរដ្ឋាភិបាលត្រូវបង្ខំចិត្តបិទខ្ទប់តំបន់និងអាជីវកម្មសំខាន់ៗជាច្រើននៅទូទាំងប្រទេស។
បើយោងតាមការសិក្សារបស់សាកលវិទ្យាល័យសភាពាណិជ្ជកម្មជាតិថៃបានបង្ហាញថា វិបត្តិនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃនៅពេលនេះបានបង្កឲ្យមានបញ្ហាសង្គមជាច្រើនដូចជា ប្រាក់ចំណូលពលរដ្ឋមួយចំនួនត្រូវកាត់បន្ថយឬពលរដ្ឋខ្លះត្រូវបាត់បង់ការងារតែម្តង អាត្រាបំណុលរបស់ពលរដ្ឋកើនឡើងខ្ពស់ ក្រុមហ៊ុនធំៗជាច្រើនត្រូវផ្អាកសកម្មភាពអាជីវកម្ម ហើយកត្តាទាំងនេះក៏បានជម្រុញឲ្យកំណើនសេដ្ឋកិច្ចជាតិថៃធ្លាក់ចុះពី ១,២ ទៅ ១,៨ % ផងដែរ។ បើតាមការព្យាករណ៍របស់អាជ្ញាធរសុខាភិបាលថៃបានឲ្យដឹងថា ថៃអាចប្រឈមនឹងវិបត្តិនៃជំងឺកូវីដ ១៩ ដែលជារលកទី ៣ នេះក្នុងរយៈ ២ ឬ ៣ បន្ថែមទៀត ខណៈក្នុងមួយខែថៃត្រូវខាតបង់សេដ្ឋកិច្ចជាង ៣ ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger


