ចូលរួមត្រេកអរអ្នកបាត់ដំបង ខណៈស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យ ៦០មេហ្កាវ៉ាត់ថ្មីក្នុងខេត្ត ត្រូវបានដាក់ឲ្យដំណើរហើយ
សេដ្ឋកិច្ច
March 20, 2021
Khmernote
ស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យ ៦០មេហ្កាវ៉ាត់ថ្មី នៅឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានដាក់ឲ្យដំណើរការហើយ ដោយភ្ជាប់ទៅក្នុងបណ្តាញជាតិ ជាមួយនឹងអនុស្ថានីយតង់ស្យុងខ្ពស់ ២៣០/១១៥គីឡូវ៉ុលបាត់ដំបង តាមរយៈខ្សែបញ្ជូនតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុលថ្មី ប្រវែងប្រមាណ ២០គីឡូម៉ែត្រ តភ្ជាប់ពីស្ថានីយផលិតថាមពលនេះផ្ទាល់។
សូមជម្រាបថា ស្ថានីយផលិតថាមពលអគ្គិសនីដើរ ដោយពន្លឺព្រះអាទិត្យអានុភាព ៦០មេហ្កាវ៉ាត់ នៅខេត្តបាត់ដំបងនេះ ត្រូវបានគណៈរដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុម័តសម្រេចឲ្យសាងសង់ កាលព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩៕







អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


